11. ប្រជាជាតិទាំងនោះឡោមព័ទ្ធខ្ញុំគ្រប់ទិសទីតែខ្ញុំនឹងកម្ទេចពួកគេដោយសារព្រះនាមរបស់ព្រះអម្ចាស់។
12. ប្រជាជាតិទាំងនោះឡោមព័ទ្ធខ្ញុំដូចហ្វូងឃ្មុំតែពួកគេនឹងឆេះអស់ទៅដូចភ្លើងឆេះបន្លាខ្ញុំនឹងកម្ទេចពួកគេដោយសារព្រះនាមរបស់ព្រះអម្ចាស់។
13. គេបានច្រានខ្ញុំយ៉ាងខ្លាំង ដើម្បីឲ្យខ្ញុំដួលតែព្រះអម្ចាស់បានជួយសង្គ្រោះខ្ញុំ។
14. ព្រះអម្ចាស់ជាកម្លាំងរបស់ខ្ញុំខ្ញុំច្រៀងថ្វាយព្រះអង្គ ព្រះអង្គសង្គ្រោះខ្ញុំ។
15. មនុស្សសុចរិតនឹងនាំគ្នាស្រែកហ៊ោនៅក្នុងជំរំរបស់ខ្លួន ព្រោះតែមានជ័យជំនះ ព្រះអម្ចាស់សម្តែងព្រះបារមីប្រកបដោយឫទ្ធានុភាព!
16. ព្រះអម្ចាស់សម្តែងព្រះបារមីដ៏ខ្ពង់ខ្ពស់បំផុត! ព្រះអម្ចាស់សម្តែងព្រះបារមីប្រកបដោយឫទ្ធានុភាព។
17. ខ្ញុំនឹងមានជីវិត ខ្ញុំនឹងមិនស្លាប់ឡើយហើយខ្ញុំនឹងរៀបរាប់អំពីស្នាព្រះហស្ដរបស់ព្រះអម្ចាស់។
18. មែនហើយ ព្រះអម្ចាស់បានវាយប្រដៅខ្ញុំយ៉ាងខ្លាំងតែព្រះអង្គមិនបណ្ដោយឲ្យខ្ញុំស្លាប់ឡើយ។
19. ចូរនាំគ្នាបើកទ្វារនៃសេចក្ដីសុចរិតឲ្យខ្ញុំដើម្បីខ្ញុំចូលទៅលើកតម្កើងព្រះអម្ចាស់។
20. នេះនែ៎ ទ្វារដែលនាំចូលទៅរកព្រះអម្ចាស់មានតែមនុស្សសុចរិតទេដែលចូលតាមទ្វារនេះបាន។
21. ទូលបង្គំនឹងលើកតម្កើងព្រះអង្គព្រោះព្រះអង្គបានឆ្លើយតបមកទូលបង្គំព្រះអង្គបានសង្គ្រោះទូលបង្គំ។
22. ថ្មដែលពួកជាងសង់ផ្ទះបោះបង់ចោលបានត្រឡប់មកជាថ្មគ្រឹះដ៏សំខាន់បំផុត។
23. ព្រះអម្ចាស់បានសម្រេចការអស្ចារ្យយើងក៏បានឃើញ ហើយស្ងើចសរសើរផង។
24. ថ្ងៃនេះជាថ្ងៃដែលព្រះអម្ចាស់បានបង្កើតមកយើងនាំគ្នាត្រេកអរសប្បាយរីករាយនៅថ្ងៃនេះ!
25. ព្រះអម្ចាស់អើយ សូមសង្គ្រោះយើងខ្ញុំ! ព្រះអម្ចាស់អើយសូមប្រទានឲ្យយើងខ្ញុំមានជោគជ័យ!
26. សូមលើកតម្កើងព្រះអង្គដែលយាងមកក្នុងព្រះនាមព្រះអម្ចាស់យើងសូមឲ្យពរអ្នករាល់គ្នាពីក្នុងព្រះដំណាក់របស់ព្រះអម្ចាស់។
27. មានតែព្រះអម្ចាស់ទេដែលជាព្រះដ៏ពិតតែមួយព្រះអង្គ ព្រះអង្គបំភ្លឺយើងចូរនាំគ្នាលើកធាងទន្សែឡើងហើយហែជាក្បួនរហូតដល់ជ្រុងអាសនៈរបស់ព្រះអម្ចាស់!
28. ព្រះអង្គជាព្រះនៃទូលបង្គំទូលបង្គំនឹងសរសើរតម្កើងព្រះអង្គឱព្រះនៃទូលបង្គំអើយទូលបង្គំសូមលើកតម្កើងព្រះអង្គ!