1. ចូរលើកតម្កើងព្រះអម្ចាស់ដ្បិតព្រះអង្គសប្បុរសព្រះហឫទ័យមេត្តាករុណារបស់ព្រះអង្គនៅស្ថិតស្ថេររហូតតទៅ!
2. សូមឲ្យជនជាតិអ៊ីស្រាអែលពោលឡើងថា៖ព្រះហឫទ័យមេត្តាករុណារបស់ព្រះអង្គនៅស្ថិតស្ថេររហូតតទៅ!
3. សូមឲ្យកូនចៅរបស់លោកអើរ៉ុនពោលឡើងថា៖ព្រះហឫទ័យមេត្តាករុណារបស់ព្រះអង្គនៅស្ថិតស្ថេររហូតតទៅ!
4. សូមឲ្យអស់អ្នកដែលគោរពកោតខ្លាច ព្រះអម្ចាស់ពោលឡើងថា៖ព្រះហឫទ័យមេត្តាករុណារបស់ព្រះអង្គនៅស្ថិតស្ថេររហូតតទៅ!
5. នៅពេលមានអាសន្ន ខ្ញុំបានអង្វរព្រះអម្ចាស់ ព្រះអម្ចាស់ក៏បានឆ្លើយតបមកខ្ញុំវិញហើយប្រទានឲ្យខ្ញុំមានសេរីភាព។
6. ព្រះអម្ចាស់កាន់ខាងខ្ញុំ ខ្ញុំមិនភ័យខ្លាចឡើយតើមនុស្សលោកអាចធ្វើអ្វីខ្ញុំកើត?
7. ដោយព្រះអម្ចាស់កាន់ខាងខ្ញុំ ហើយជួយខ្ញុំខ្ញុំនឹងឃើញខ្មាំងសត្រូវបរាជ័យ។
8. ផ្ញើជីវិតលើព្រះអម្ចាស់នោះប្រសើរជាងទុកចិត្តលើមនុស្ស។
9. ផ្ញើជីវិតលើព្រះអម្ចាស់នោះប្រសើរជាងទុកចិត្តលើអ្នកធំ។
10. ប្រជាជាតិទាំងប៉ុន្មាននាំគ្នាមកឡោមព័ទ្ធខ្ញុំតែខ្ញុំនឹងកម្ទេចពួកគេដោយសារព្រះនាមរបស់ព្រះអម្ចាស់។
11. ប្រជាជាតិទាំងនោះឡោមព័ទ្ធខ្ញុំគ្រប់ទិសទីតែខ្ញុំនឹងកម្ទេចពួកគេដោយសារព្រះនាមរបស់ព្រះអម្ចាស់។
12. ប្រជាជាតិទាំងនោះឡោមព័ទ្ធខ្ញុំដូចហ្វូងឃ្មុំតែពួកគេនឹងឆេះអស់ទៅដូចភ្លើងឆេះបន្លាខ្ញុំនឹងកម្ទេចពួកគេដោយសារព្រះនាមរបស់ព្រះអម្ចាស់។
13. គេបានច្រានខ្ញុំយ៉ាងខ្លាំង ដើម្បីឲ្យខ្ញុំដួលតែព្រះអម្ចាស់បានជួយសង្គ្រោះខ្ញុំ។
14. ព្រះអម្ចាស់ជាកម្លាំងរបស់ខ្ញុំខ្ញុំច្រៀងថ្វាយព្រះអង្គ ព្រះអង្គសង្គ្រោះខ្ញុំ។
15. មនុស្សសុចរិតនឹងនាំគ្នាស្រែកហ៊ោនៅក្នុងជំរំរបស់ខ្លួន ព្រោះតែមានជ័យជំនះ ព្រះអម្ចាស់សម្តែងព្រះបារមីប្រកបដោយឫទ្ធានុភាព!