6. ព្រះអម្ចាស់ជួយការពារមនុស្សទន់ទាបពេលខ្ញុំធ្លាក់ខ្លួនខ្សោយ ព្រះអង្គបានសង្គ្រោះខ្ញុំ។
7. ខ្ញុំនឹងលែងខ្វល់ខ្វាយអ្វីទៀតហើយដ្បិតព្រះអម្ចាស់ប្រោសប្រទានឲ្យខ្ញុំបានសុខសាន្ត។
8. ព្រះអង្គបានរំដោះខ្ញុំឲ្យរួចពីស្លាប់ព្រះអង្គជូតទឹកភ្នែកខ្ញុំហើយការពារខ្ញុំមិនឲ្យជំពប់ដួលឡើយ។
9. ខ្ញុំនឹងដើរនៅចំពោះព្រះភ័ក្ត្រព្រះអម្ចាស់ក្នុងពិភពមនុស្សលោកនេះ។
10. ខ្ញុំនៅតែមានជំនឿដដែលទោះបីខ្ញុំពោលថា ខ្ញុំជាមនុស្សវេទនា។
11. ពេលខ្ញុំមានភ័យអាសន្ន ខ្ញុំពោលឡើងថាយើងមិនអាចទុកចិត្តលើមនុស្សណាម្នាក់បានឡើយ។
12. តើខ្ញុំអាចយកអ្វីមកតបស្នងនឹងព្រះគុណទាំងប៉ុន្មានដែលព្រះអម្ចាស់បានសម្តែងមកលើរូបខ្ញុំ?
13. ខ្ញុំនឹងលើកពែងឡើងថ្វាយព្រះអម្ចាស់ដែលបានរំដោះខ្ញុំខ្ញុំនឹងអង្វររកព្រះនាមរបស់ព្រះអម្ចាស់។
14. ខ្ញុំនឹងយកតង្វាយមកថ្វាយព្រះអម្ចាស់តាមពាក្យដែលខ្ញុំបានសន្យានៅចំពោះមុខប្រជាជនទាំងមូលរបស់ព្រះអង្គ។
15. ព្រះអម្ចាស់ព្រួយព្រះហឫទ័យណាស់នៅពេលប្រជាជនដ៏វិសុទ្ធណាម្នាក់ស្លាប់។
16. ឱព្រះអម្ចាស់អើយ ទូលបង្គំជាអ្នកបម្រើរបស់ព្រះអង្គ ដូចម្ដាយរបស់ទូលបង្គំដែរព្រះអង្គបានរំដោះទូលបង្គំឲ្យរួចពីស្លាប់។
17. ទូលបង្គំសូមថ្វាយយញ្ញបូជាដើម្បីអរព្រះគុណព្រះអង្គខ្ញុំនឹងអង្វររកព្រះនាមរបស់ព្រះអម្ចាស់។
18. ខ្ញុំនឹងយកតង្វាយមកថ្វាយព្រះអម្ចាស់តាមពាក្យដែលខ្ញុំបានសន្យានៅចំពោះមុខប្រជាជនទាំងមូលរបស់ព្រះអង្គ
19. គឺនៅក្នុងព្រះវិហាររបស់ព្រះអម្ចាស់ដែលស្ថិតនៅកណ្ដាលក្រុងយេរូសាឡឹម។ហាលេលូយ៉ា!