ទំនុក‌តម្កើង 116:5-13 Khmer Standard Version (KHSV)

5. ព្រះ‌អម្ចាស់​តែងតែ​ប្រណី​សន្ដោស ព្រះ‌អង្គ​សុចរិតព្រះ​របស់​យើង​ប្រកប​ដោយ​ព្រះ‌ហឫទ័យអាណិត​មេត្តា។

6. ព្រះ‌អម្ចាស់​ជួយ​ការពារ​មនុស្ស​ទន់‌ទាបពេល​ខ្ញុំ​ធ្លាក់​ខ្លួន​ខ្សោយ ព្រះ‌អង្គ​បាន​សង្គ្រោះ​ខ្ញុំ។

7. ខ្ញុំ​នឹង​លែង​ខ្វល់​ខ្វាយ​អ្វី​ទៀត​ហើយដ្បិត​ព្រះ‌អម្ចាស់​ប្រោស​ប្រទាន​ឲ្យ​ខ្ញុំបាន​សុខ‌សាន្ត។

8. ព្រះ‌អង្គ​បាន​រំដោះ​ខ្ញុំ​ឲ្យ​រួច​ពី​ស្លាប់ព្រះ‌អង្គ​ជូត​ទឹក​ភ្នែក​ខ្ញុំហើយ​ការពារ​ខ្ញុំ​មិន​ឲ្យ​ជំពប់​ដួល​ឡើយ។

9. ខ្ញុំ​នឹង​ដើរ​នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះ‌អម្ចាស់ក្នុង​ពិភព​មនុស្ស​លោក​នេះ។

10. ខ្ញុំ​នៅ​តែ​មាន​ជំនឿ​ដដែលទោះ​បី​ខ្ញុំ​ពោល​ថា ខ្ញុំ​ជា​មនុស្ស​វេទនា។

11. ពេល​ខ្ញុំ​មាន​ភ័យ​អាសន្ន ខ្ញុំ​ពោល​ឡើង​ថាយើង​មិន​អាច​ទុក​ចិត្ត​លើ​មនុស្សណា​ម្នាក់​បាន​ឡើយ។

12. តើ​ខ្ញុំ​អាច​យក​អ្វី​មក​តប​ស្នងនឹង​ព្រះ‌គុណ​ទាំង​ប៉ុន្មានដែល​ព្រះ‌អម្ចាស់​បាន​សម្តែង​មក​លើ​រូប​ខ្ញុំ?

13. ខ្ញុំ​នឹង​លើក​ពែង​ឡើង​ថ្វាយ​ព្រះ‌អម្ចាស់ដែល​បាន​រំដោះ​ខ្ញុំខ្ញុំ​នឹង​អង្វរ​រក​ព្រះ‌នាម​របស់​ព្រះ‌អម្ចាស់។

ទំនុក‌តម្កើង 116