ទំនុក‌តម្កើង 116:12-19 Khmer Standard Version (KHSV)

12. តើ​ខ្ញុំ​អាច​យក​អ្វី​មក​តប​ស្នងនឹង​ព្រះ‌គុណ​ទាំង​ប៉ុន្មានដែល​ព្រះ‌អម្ចាស់​បាន​សម្តែង​មក​លើ​រូប​ខ្ញុំ?

13. ខ្ញុំ​នឹង​លើក​ពែង​ឡើង​ថ្វាយ​ព្រះ‌អម្ចាស់ដែល​បាន​រំដោះ​ខ្ញុំខ្ញុំ​នឹង​អង្វរ​រក​ព្រះ‌នាម​របស់​ព្រះ‌អម្ចាស់។

14. ខ្ញុំ​នឹង​យក​តង្វាយ​មក​ថ្វាយ​ព្រះ‌អម្ចាស់តាម​ពាក្យ​ដែល​ខ្ញុំ​បាន​សន្យានៅ​ចំពោះ​មុខ​ប្រជា‌ជន​ទាំង​មូល​របស់​ព្រះ‌អង្គ។

15. ព្រះ‌អម្ចាស់​ព្រួយ​ព្រះ‌ហឫទ័យ​ណាស់នៅ​ពេល​ប្រជា‌ជន​ដ៏‌វិសុទ្ធ​ណា​ម្នាក់​ស្លាប់។

16. ឱ​ព្រះ‌អម្ចាស់​អើយ ទូលបង្គំ​ជា​អ្នក​បម្រើរបស់​ព្រះ‌អង្គ ដូច​ម្ដាយ​របស់​ទូលបង្គំ​ដែរព្រះ‌អង្គ​បាន​រំដោះ​ទូលបង្គំ​ឲ្យ​រួច​ពី​ស្លាប់។

17. ទូលបង្គំ​សូម​ថ្វាយ​យញ្ញ‌បូជាដើម្បី​អរ​ព្រះ‌គុណ​ព្រះ‌អង្គខ្ញុំ​នឹង​អង្វរ​រក​ព្រះ‌នាម​របស់​ព្រះ‌អម្ចាស់។

18. ខ្ញុំ​នឹង​យក​តង្វាយ​មក​ថ្វាយ​ព្រះ‌អម្ចាស់តាម​ពាក្យ​ដែល​ខ្ញុំ​បាន​សន្យានៅ​ចំពោះ​មុខ​ប្រជា‌ជន​ទាំង​មូល​របស់​ព្រះ‌អង្គ

19. គឺ​នៅ​ក្នុង​ព្រះ‌វិហារ​របស់​ព្រះ‌អម្ចាស់ដែល​ស្ថិត​នៅ​កណ្ដាល​ក្រុង​យេរូ‌សាឡឹម។ហាលេ‌លូយ៉ា!

ទំនុក‌តម្កើង 116