ទំនុក‌តម្កើង 116:1-7 Khmer Standard Version (KHSV)

1. ខ្ញុំ​ស្រឡាញ់​ព្រះ‌អម្ចាស់ដ្បិត​ទ្រង់​ព្រះ‌សណ្ដាប់​សំឡេងដែល​ខ្ញុំ​ទទូច​អង្វរ

2. ព្រះ‌អង្គ​ផ្ទៀង​ព្រះ‌កាណ៌​ស្ដាប់​ខ្ញុំអស់​មួយ​ជីវិត ខ្ញុំ​នឹង​អង្វរ​ព្រះ‌អង្គ។

3. មច្ចុរាជ​បាន​រួប‌រឹត​ខ្ញុំធ្វើ​ឲ្យ​ខ្ញុំ​អន្ទះ‌អន្ទែង​ភ័យ​ខ្លាច​ស្លាប់ខ្ញុំ​រង​ទុក្ខ​លំបាក ហើយ​ឈឺ​ចុក​ចាប់​ពន់​ប្រមាណ។

4. ពេល​នោះ ខ្ញុំ​បាន​អង្វរ​រក​ព្រះ‌នាម​ព្រះ‌អម្ចាស់​ថា៖ឱ​ព្រះ‌អម្ចាស់​អើយសូម​មេត្តា​សង្គ្រោះ​ជីវិត​ទូលបង្គំ​ផង!

5. ព្រះ‌អម្ចាស់​តែងតែ​ប្រណី​សន្ដោស ព្រះ‌អង្គ​សុចរិតព្រះ​របស់​យើង​ប្រកប​ដោយ​ព្រះ‌ហឫទ័យអាណិត​មេត្តា។

6. ព្រះ‌អម្ចាស់​ជួយ​ការពារ​មនុស្ស​ទន់‌ទាបពេល​ខ្ញុំ​ធ្លាក់​ខ្លួន​ខ្សោយ ព្រះ‌អង្គ​បាន​សង្គ្រោះ​ខ្ញុំ។

7. ខ្ញុំ​នឹង​លែង​ខ្វល់​ខ្វាយ​អ្វី​ទៀត​ហើយដ្បិត​ព្រះ‌អម្ចាស់​ប្រោស​ប្រទាន​ឲ្យ​ខ្ញុំបាន​សុខ‌សាន្ត។

ទំនុក‌តម្កើង 116