1. ខ្ញុំស្រឡាញ់ព្រះអម្ចាស់ដ្បិតទ្រង់ព្រះសណ្ដាប់សំឡេងដែលខ្ញុំទទូចអង្វរ
2. ព្រះអង្គផ្ទៀងព្រះកាណ៌ស្ដាប់ខ្ញុំអស់មួយជីវិត ខ្ញុំនឹងអង្វរព្រះអង្គ។
3. មច្ចុរាជបានរួបរឹតខ្ញុំធ្វើឲ្យខ្ញុំអន្ទះអន្ទែងភ័យខ្លាចស្លាប់ខ្ញុំរងទុក្ខលំបាក ហើយឈឺចុកចាប់ពន់ប្រមាណ។
4. ពេលនោះ ខ្ញុំបានអង្វររកព្រះនាមព្រះអម្ចាស់ថា៖ឱព្រះអម្ចាស់អើយសូមមេត្តាសង្គ្រោះជីវិតទូលបង្គំផង!
5. ព្រះអម្ចាស់តែងតែប្រណីសន្ដោស ព្រះអង្គសុចរិតព្រះរបស់យើងប្រកបដោយព្រះហឫទ័យអាណិតមេត្តា។
6. ព្រះអម្ចាស់ជួយការពារមនុស្សទន់ទាបពេលខ្ញុំធ្លាក់ខ្លួនខ្សោយ ព្រះអង្គបានសង្គ្រោះខ្ញុំ។
7. ខ្ញុំនឹងលែងខ្វល់ខ្វាយអ្វីទៀតហើយដ្បិតព្រះអម្ចាស់ប្រោសប្រទានឲ្យខ្ញុំបានសុខសាន្ត។
8. ព្រះអង្គបានរំដោះខ្ញុំឲ្យរួចពីស្លាប់ព្រះអង្គជូតទឹកភ្នែកខ្ញុំហើយការពារខ្ញុំមិនឲ្យជំពប់ដួលឡើយ។
9. ខ្ញុំនឹងដើរនៅចំពោះព្រះភ័ក្ត្រព្រះអម្ចាស់ក្នុងពិភពមនុស្សលោកនេះ។
10. ខ្ញុំនៅតែមានជំនឿដដែលទោះបីខ្ញុំពោលថា ខ្ញុំជាមនុស្សវេទនា។
11. ពេលខ្ញុំមានភ័យអាសន្ន ខ្ញុំពោលឡើងថាយើងមិនអាចទុកចិត្តលើមនុស្សណាម្នាក់បានឡើយ។
12. តើខ្ញុំអាចយកអ្វីមកតបស្នងនឹងព្រះគុណទាំងប៉ុន្មានដែលព្រះអម្ចាស់បានសម្តែងមកលើរូបខ្ញុំ?
13. ខ្ញុំនឹងលើកពែងឡើងថ្វាយព្រះអម្ចាស់ដែលបានរំដោះខ្ញុំខ្ញុំនឹងអង្វររកព្រះនាមរបស់ព្រះអម្ចាស់។