ទំនុក‌តម្កើង 115:9-18 Khmer Standard Version (KHSV)

9. ជន‌ជាតិ​អ៊ីស្រា‌អែល​អើយចូរ​ផ្ញើ​ជីវិត​លើ​ព្រះ‌អម្ចាស់ព្រះ‌អង្គ​នឹង​ជួយ ហើយ​ការពារ​អ្នក​រាល់​គ្នា!

10. ក្រុម​គ្រួសារ​របស់​លោក​អើរ៉ុន​អើយចូរ​ផ្ញើ​ជីវិត​លើ​ព្រះ‌អម្ចាស់ព្រះ‌អង្គ​នឹង​ជួយ ហើយ​ការពារ​អ្នក​រាល់​គ្នា!

11. អ្នក​រាល់​គ្នា​ដែល​គោរព​កោត​ខ្លាច ព្រះ‌អម្ចាស់​អើយចូរ​ផ្ញើ​ជីវិត​លើ​ព្រះ‌អម្ចាស់ព្រះ‌អង្គ​នឹង​ជួយ ហើយ​ការពារ​អ្នក​រាល់​គ្នា!

12. ព្រះ‌អម្ចាស់​មិន​ភ្លេច​យើង​ទេព្រះ‌អង្គ​នឹង​ប្រទាន​ពរ​ឲ្យ​យើងព្រះ‌អង្គ​នឹង​ប្រទាន​ពរ​ឲ្យ​កូន​ចៅលោក​អ៊ីស្រា‌អែលព្រះ‌អង្គ​នឹង​ប្រទាន​ពរ​ឲ្យ​កូន​ចៅ​លោក​អើរ៉ុន

13. ព្រះ‌អង្គ​នឹង​ប្រទាន​ពរ​ឲ្យ​អស់​អ្នក​ទាំង​តូចទាំង​ធំ ដែល​គោរព​កោត​ខ្លាច​ព្រះ‌អង្គ។

14. ព្រះ‌អម្ចាស់​នឹង​ប្រទាន​ពរ​ឲ្យ​អ្នក​រាល់​គ្នាបាន​ចម្រើន​ឡើង គឺ​ទាំង​អ្នក​រាល់​គ្នាទាំង​កូន​ចៅ​របស់​អ្នក​រាល់​គ្នា។

15. សូម​ទទួល​ព្រះ‌ពរ​ពី​ព្រះ‌អម្ចាស់ដែល​បាន​បង្កើត​ផ្ទៃ​មេឃ និង​ផែនដី!

16. ផ្ទៃ​មេឃ​ជា​កម្មសិទ្ធិ​របស់​ព្រះ‌អម្ចាស់តែ​ព្រះ‌អង្គ​ប្រទាន​ផែនដី​មកឲ្យ​មនុស្ស​លោក។

17. មនុស្ស​ស្លាប់​ទៅ​ហើយពុំ​អាច​សរសើរ​តម្កើង​ព្រះ‌អម្ចាស់​បាន​ឡើយហើយ​អស់​អ្នក​ដែល​ចុះ​ទៅ​ស្ថាន​មនុស្ស​ស្លាប់ក៏​ពុំ​អាច​សរសើរ​ព្រះ‌អង្គ​បាន​ដែរ។

18. រីឯ​យើង​វិញ យើង​លើក​តម្កើង​ព្រះ‌អម្ចាស់ចាប់​ពី​ពេល​នេះ រហូត​ត​ទៅ!ហាលេ‌លូយ៉ា!

ទំនុក‌តម្កើង 115