5. ព្រះទាំងនោះមានមាត់ តែមិនចេះនិយាយមានភ្នែក តែមើលមិនឃើញ
6. មានត្រចៀក តែស្ដាប់មិនឮមានច្រមុះ តែមិនចេះដឹងក្លិន
7. មានដៃ តែមិនចេះប៉ះពាល់មានជើង តែមិនចេះដើរហើយមានបំពង់កតែមិនអាចបញ្ចេញសំឡេងអ្វីបានឡើយ។
8. សូមឲ្យអស់អ្នកដែលបានសូនធ្វើរូបព្រះក្លែងក្លាយហើយផ្ញើជីវិតលើព្រះទាំងនោះបានដូចរូបព្រះទាំងនោះដែរ។
9. ជនជាតិអ៊ីស្រាអែលអើយចូរផ្ញើជីវិតលើព្រះអម្ចាស់ព្រះអង្គនឹងជួយ ហើយការពារអ្នករាល់គ្នា!
10. ក្រុមគ្រួសាររបស់លោកអើរ៉ុនអើយចូរផ្ញើជីវិតលើព្រះអម្ចាស់ព្រះអង្គនឹងជួយ ហើយការពារអ្នករាល់គ្នា!
11. អ្នករាល់គ្នាដែលគោរពកោតខ្លាច ព្រះអម្ចាស់អើយចូរផ្ញើជីវិតលើព្រះអម្ចាស់ព្រះអង្គនឹងជួយ ហើយការពារអ្នករាល់គ្នា!
12. ព្រះអម្ចាស់មិនភ្លេចយើងទេព្រះអង្គនឹងប្រទានពរឲ្យយើងព្រះអង្គនឹងប្រទានពរឲ្យកូនចៅលោកអ៊ីស្រាអែលព្រះអង្គនឹងប្រទានពរឲ្យកូនចៅលោកអើរ៉ុន
13. ព្រះអង្គនឹងប្រទានពរឲ្យអស់អ្នកទាំងតូចទាំងធំ ដែលគោរពកោតខ្លាចព្រះអង្គ។