ទំនុក‌តម្កើង 115:3-17 Khmer Standard Version (KHSV)

3. ព្រះ​របស់​យើង​ខ្ញុំ​គង់​នៅ​ស្ថាន​បរម‌សុខព្រះ‌អង្គ​ធ្វើ​អ្វីៗ​ក៏​បានតាម​តែ​ព្រះ‌ហឫទ័យ​របស់​ព្រះ‌អង្គ។

4. រីឯ​ព្រះ​របស់​អ្នក​ទាំង​នោះ​វិញសុទ្ធ​តែ​ជា​ព្រះ​ក្លែង‌ក្លាយ​ធ្វើ​ពី​មាស​ពី​ប្រាក់ដែល​ជា​ស្នា‌ដៃ​របស់​មនុស្ស។

5. ព្រះ​ទាំង​នោះ​មាន​មាត់ តែ​មិន​ចេះ​និយាយមាន​ភ្នែក តែ​មើល​មិន​ឃើញ

6. មាន​ត្រចៀក តែ​ស្ដាប់​មិន​ឮមាន​ច្រមុះ តែ​មិន​ចេះ​ដឹង​ក្លិន

7. មាន​ដៃ តែ​មិន​ចេះ​ប៉ះ‌ពាល់មាន​ជើង តែ​មិន​ចេះ​ដើរហើយ​មាន​បំពង់​កតែ​មិន​អាច​បញ្ចេញ​សំឡេង​អ្វី​បាន​ឡើយ។

8. សូម​ឲ្យ​អស់​អ្នក​ដែល​បាន​សូនធ្វើ​រូប​ព្រះ​ក្លែង‌ក្លាយហើយ​ផ្ញើ​ជីវិត​លើ​ព្រះ​ទាំង​នោះបាន​ដូច​រូប​ព្រះ​ទាំង​នោះ​ដែរ។

9. ជន‌ជាតិ​អ៊ីស្រា‌អែល​អើយចូរ​ផ្ញើ​ជីវិត​លើ​ព្រះ‌អម្ចាស់ព្រះ‌អង្គ​នឹង​ជួយ ហើយ​ការពារ​អ្នក​រាល់​គ្នា!

10. ក្រុម​គ្រួសារ​របស់​លោក​អើរ៉ុន​អើយចូរ​ផ្ញើ​ជីវិត​លើ​ព្រះ‌អម្ចាស់ព្រះ‌អង្គ​នឹង​ជួយ ហើយ​ការពារ​អ្នក​រាល់​គ្នា!

11. អ្នក​រាល់​គ្នា​ដែល​គោរព​កោត​ខ្លាច ព្រះ‌អម្ចាស់​អើយចូរ​ផ្ញើ​ជីវិត​លើ​ព្រះ‌អម្ចាស់ព្រះ‌អង្គ​នឹង​ជួយ ហើយ​ការពារ​អ្នក​រាល់​គ្នា!

12. ព្រះ‌អម្ចាស់​មិន​ភ្លេច​យើង​ទេព្រះ‌អង្គ​នឹង​ប្រទាន​ពរ​ឲ្យ​យើងព្រះ‌អង្គ​នឹង​ប្រទាន​ពរ​ឲ្យ​កូន​ចៅលោក​អ៊ីស្រា‌អែលព្រះ‌អង្គ​នឹង​ប្រទាន​ពរ​ឲ្យ​កូន​ចៅ​លោក​អើរ៉ុន

13. ព្រះ‌អង្គ​នឹង​ប្រទាន​ពរ​ឲ្យ​អស់​អ្នក​ទាំង​តូចទាំង​ធំ ដែល​គោរព​កោត​ខ្លាច​ព្រះ‌អង្គ។

14. ព្រះ‌អម្ចាស់​នឹង​ប្រទាន​ពរ​ឲ្យ​អ្នក​រាល់​គ្នាបាន​ចម្រើន​ឡើង គឺ​ទាំង​អ្នក​រាល់​គ្នាទាំង​កូន​ចៅ​របស់​អ្នក​រាល់​គ្នា។

15. សូម​ទទួល​ព្រះ‌ពរ​ពី​ព្រះ‌អម្ចាស់ដែល​បាន​បង្កើត​ផ្ទៃ​មេឃ និង​ផែនដី!

16. ផ្ទៃ​មេឃ​ជា​កម្មសិទ្ធិ​របស់​ព្រះ‌អម្ចាស់តែ​ព្រះ‌អង្គ​ប្រទាន​ផែនដី​មកឲ្យ​មនុស្ស​លោក។

17. មនុស្ស​ស្លាប់​ទៅ​ហើយពុំ​អាច​សរសើរ​តម្កើង​ព្រះ‌អម្ចាស់​បាន​ឡើយហើយ​អស់​អ្នក​ដែល​ចុះ​ទៅ​ស្ថាន​មនុស្ស​ស្លាប់ក៏​ពុំ​អាច​សរសើរ​ព្រះ‌អង្គ​បាន​ដែរ។

ទំនុក‌តម្កើង 115