13. ព្រះអង្គនឹងប្រទានពរឲ្យអស់អ្នកទាំងតូចទាំងធំ ដែលគោរពកោតខ្លាចព្រះអង្គ។
14. ព្រះអម្ចាស់នឹងប្រទានពរឲ្យអ្នករាល់គ្នាបានចម្រើនឡើង គឺទាំងអ្នករាល់គ្នាទាំងកូនចៅរបស់អ្នករាល់គ្នា។
15. សូមទទួលព្រះពរពីព្រះអម្ចាស់ដែលបានបង្កើតផ្ទៃមេឃ និងផែនដី!
16. ផ្ទៃមេឃជាកម្មសិទ្ធិរបស់ព្រះអម្ចាស់តែព្រះអង្គប្រទានផែនដីមកឲ្យមនុស្សលោក។
17. មនុស្សស្លាប់ទៅហើយពុំអាចសរសើរតម្កើងព្រះអម្ចាស់បានឡើយហើយអស់អ្នកដែលចុះទៅស្ថានមនុស្សស្លាប់ក៏ពុំអាចសរសើរព្រះអង្គបានដែរ។
18. រីឯយើងវិញ យើងលើកតម្កើងព្រះអម្ចាស់ចាប់ពីពេលនេះ រហូតតទៅ!ហាលេលូយ៉ា!