11. អ្នករាល់គ្នាដែលគោរពកោតខ្លាច ព្រះអម្ចាស់អើយចូរផ្ញើជីវិតលើព្រះអម្ចាស់ព្រះអង្គនឹងជួយ ហើយការពារអ្នករាល់គ្នា!
12. ព្រះអម្ចាស់មិនភ្លេចយើងទេព្រះអង្គនឹងប្រទានពរឲ្យយើងព្រះអង្គនឹងប្រទានពរឲ្យកូនចៅលោកអ៊ីស្រាអែលព្រះអង្គនឹងប្រទានពរឲ្យកូនចៅលោកអើរ៉ុន
13. ព្រះអង្គនឹងប្រទានពរឲ្យអស់អ្នកទាំងតូចទាំងធំ ដែលគោរពកោតខ្លាចព្រះអង្គ។
14. ព្រះអម្ចាស់នឹងប្រទានពរឲ្យអ្នករាល់គ្នាបានចម្រើនឡើង គឺទាំងអ្នករាល់គ្នាទាំងកូនចៅរបស់អ្នករាល់គ្នា។
15. សូមទទួលព្រះពរពីព្រះអម្ចាស់ដែលបានបង្កើតផ្ទៃមេឃ និងផែនដី!