1. ព្រះអម្ចាស់អើយយើងខ្ញុំមិនសមនឹងទទួលការលើកតម្កើងទេគឺមានតែព្រះអង្គប៉ុណ្ណោះដែលត្រូវទទួលការលើកតម្កើងប្រកបដោយសិរីរុងរឿងដ្បិតព្រះអង្គមានព្រះហឫទ័យមេត្តាករុណាដ៏ស្មោះស្ម័គ្រ!។
2. ហេតុអ្វីបានជាប្រជាជាតិនានានាំគ្នាពោលថា:«ព្រះរបស់ពួកគេនៅឯណា?»។
3. ព្រះរបស់យើងខ្ញុំគង់នៅស្ថានបរមសុខព្រះអង្គធ្វើអ្វីៗក៏បានតាមតែព្រះហឫទ័យរបស់ព្រះអង្គ។
4. រីឯព្រះរបស់អ្នកទាំងនោះវិញសុទ្ធតែជាព្រះក្លែងក្លាយធ្វើពីមាសពីប្រាក់ដែលជាស្នាដៃរបស់មនុស្ស។
5. ព្រះទាំងនោះមានមាត់ តែមិនចេះនិយាយមានភ្នែក តែមើលមិនឃើញ
6. មានត្រចៀក តែស្ដាប់មិនឮមានច្រមុះ តែមិនចេះដឹងក្លិន
7. មានដៃ តែមិនចេះប៉ះពាល់មានជើង តែមិនចេះដើរហើយមានបំពង់កតែមិនអាចបញ្ចេញសំឡេងអ្វីបានឡើយ។
8. សូមឲ្យអស់អ្នកដែលបានសូនធ្វើរូបព្រះក្លែងក្លាយហើយផ្ញើជីវិតលើព្រះទាំងនោះបានដូចរូបព្រះទាំងនោះដែរ។
9. ជនជាតិអ៊ីស្រាអែលអើយចូរផ្ញើជីវិតលើព្រះអម្ចាស់ព្រះអង្គនឹងជួយ ហើយការពារអ្នករាល់គ្នា!