1. ពេលជនជាតិអ៊ីស្រាអែលចាកចេញពីស្រុកអេស៊ីបពេលកូនចៅរបស់លោកយ៉ាកុបចាកចេញពីទឹកដីបរទេស
2. ជនជាតិយូដាបានទៅជាប្រជាជនដ៏វិសុទ្ធរបស់ព្រះជាម្ចាស់ហើយជនជាតិអ៊ីស្រាអែលជាប្រជាជនផ្ទាល់របស់ព្រះអង្គ។
3. ពេលឃើញពួកគេ សមុទ្រក៏រត់បាត់ទៅហើយទន្លេយ័រដាន់ក៏ដកខ្លួនថយដែរ។
4. ភ្នំនានានាំគ្នាលោតឡើងដូចពពែឈ្មោលហើយភ្នំតូចៗទាំងឡាយក៏នាំគ្នាលោតដូចកូនចៀមដែរ។