ទំនុក‌តម្កើង 112:5-9 Khmer Standard Version (KHSV)

5. អ្នក​ណា​មាន​ចិត្ត​ទូលាយហើយ​យក​របស់​ខ្លួន​ឲ្យ​គេ​ខ្ចីព្រម​ទាំង​រក​ស៊ី​ដោយ​ទៀង​ត្រង់អ្នក​នោះ​ប្រព្រឹត្ត​យ៉ាង​ល្អ​ប្រពៃ​ហើយ។

6. មនុស្ស​ល្អ​នឹង​បាន​សុខ​ជា‌និច្ចគេ​នឹង​រំឭក​កេរ្តិ៍​ឈ្មោះ​គាត់​រហូត​ត​ទៅ។

7. គាត់​នឹង​មិន​ខ្លាច​នរណា​និយាយ​អាក្រក់ពី​គាត់​សោះ​ឡើយ គាត់​មាន​ចិត្ត​រឹង‌ប៉ឹងហើយ​ផ្ញើ​ជីវិត​លើ​ព្រះ‌អម្ចាស់​ទាំង​ស្រុង។

8. គាត់​មាន​ចិត្ត​នឹង‌ន ឥត​ភ័យ​ខ្លាច​អ្វី​ទាំង​អស់រហូត​ទាល់​តែ​បាន​ឃើញ​ខ្មាំង​សត្រូវ​បរា‌ជ័យ។

9. គាត់​តែង​ចែក​ទាន​ឲ្យ​អ្នក​ក្រ​ដោយ​ចិត្ត​ទូលាយសេចក្ដី​សុចរិត​របស់​គាត់​នៅ​ស្ថិត‌ស្ថេរ​រហូត​ត​ទៅហើយ​គាត់​ចម្រើន​កម្លាំង​កាន់​តែ​រុងរឿង​ឡើងៗ។

ទំនុក‌តម្កើង 112