3. នៅក្នុងផ្ទះរបស់អ្នកនោះនឹងមានទ្រព្យសម្បត្តិស្ដុកស្ដម្ភសេចក្ដីសុចរិតរបស់គាត់នៅស្ថិតស្ថេររហូតតទៅ។
4. ក្នុងទីងងឹត មានពន្លឺលេចឡើងបំភ្លឺមនុស្សទៀងត្រង់ដែលមានចិត្តប្រណីសន្ដោសអាណិតមេត្តា និងសុចរិត។
5. អ្នកណាមានចិត្តទូលាយហើយយករបស់ខ្លួនឲ្យគេខ្ចីព្រមទាំងរកស៊ីដោយទៀងត្រង់អ្នកនោះប្រព្រឹត្តយ៉ាងល្អប្រពៃហើយ។
6. មនុស្សល្អនឹងបានសុខជានិច្ចគេនឹងរំឭកកេរ្តិ៍ឈ្មោះគាត់រហូតតទៅ។
7. គាត់នឹងមិនខ្លាចនរណានិយាយអាក្រក់ពីគាត់សោះឡើយ គាត់មានចិត្តរឹងប៉ឹងហើយផ្ញើជីវិតលើព្រះអម្ចាស់ទាំងស្រុង។