5. ព្រះអង្គប្រទានអាហារឲ្យអស់អ្នកដែលគោរពកោតខ្លាចព្រះអង្គព្រះអង្គតែងនឹកដល់សម្ពន្ធមេត្រីរបស់ព្រះអង្គជានិច្ច។
6. ព្រះអង្គសម្តែងឫទ្ធានុភាពឲ្យប្រជារាស្ត្ររបស់ព្រះអង្គឃើញតាមរយៈស្នាព្រះហស្ដរបស់ព្រះអង្គគឺប្រគល់ទឹកដីរបស់ប្រជាជាតិនានាឲ្យពួកគេ។
7. ស្នាព្រះហស្ដដែលព្រះអង្គធ្វើ សុទ្ធតែពិតនិងប្រាកដប្រជាព្រះឱវាទរបស់ព្រះអង្គគួរឲ្យជឿទុកចិត្តទាំងស្រុង។
8. ព្រះបញ្ជាទាំងនោះនៅស្ថិតស្ថេររហូតព្រោះព្រះអង្គមានព្រះបន្ទូលដោយសេចក្ដីពិត និងត្រឹមត្រូវ។
9. ព្រះអង្គបានរំដោះប្រជារាស្ត្ររបស់ព្រះអង្គឲ្យមានសេរីភាពព្រះអង្គបានចងសម្ពន្ធមេត្រីជាមួយប្រជារាស្ត្ររបស់ព្រះអង្គរហូតតទៅព្រះនាមរបស់ព្រះអង្គជាព្រះនាមដ៏វិសុទ្ធគួរឲ្យកោតស្ញប់ស្ញែង។
10. ការគោរពកោតខ្លាចព្រះអម្ចាស់ជាប្រភពនៃប្រាជ្ញាអស់អ្នកដែលប្រតិបត្តិតាមប្រាជ្ញានេះតែងតែដឹងខុសត្រូវ។សូមសរសើរតម្កើងព្រះអង្គរហូតតទៅ!