1. ចូរសរសើរតម្កើងព្រះអម្ចាស់!ខ្ញុំនឹងលើកតម្កើងព្រះអម្ចាស់យ៉ាងអស់ពីចិត្តនៅក្នុងអង្គប្រជុំរបស់មនុស្សទៀងត្រង់។
2. ព្រះអម្ចាស់បានធ្វើការអស្ចារ្យយ៉ាងឧត្ដុង្គឧត្ដមហើយអស់អ្នកដែលពេញចិត្តនឹងស្នាព្រះហស្ដនេះនាំគ្នាស្វែងយល់។
3. ស្នាព្រះហស្ដរបស់ព្រះអង្គប្រកបទៅដោយរស្មីភ្លឺចិញ្ចែងចិញ្ចាចសេចក្ដីសុចរិតរបស់ព្រះអង្គនៅស្ថិតស្ថេររហូតតទៅ។
4. ព្រះអង្គសព្វព្រះហឫទ័យឲ្យយើងនឹកដល់ស្នាព្រះហស្ដដ៏អស្ចារ្យរបស់ព្រះអង្គ ព្រះអម្ចាស់តែងតែប្រណីសន្ដោសហើយប្រកបដោយព្រះហឫទ័យអាណិតអាសូរ។
5. ព្រះអង្គប្រទានអាហារឲ្យអស់អ្នកដែលគោរពកោតខ្លាចព្រះអង្គព្រះអង្គតែងនឹកដល់សម្ពន្ធមេត្រីរបស់ព្រះអង្គជានិច្ច។
6. ព្រះអង្គសម្តែងឫទ្ធានុភាពឲ្យប្រជារាស្ត្ររបស់ព្រះអង្គឃើញតាមរយៈស្នាព្រះហស្ដរបស់ព្រះអង្គគឺប្រគល់ទឹកដីរបស់ប្រជាជាតិនានាឲ្យពួកគេ។