1. ព្រះជាអម្ចាស់មានព្រះបន្ទូលមកកាន់ព្រះរាជាជាព្រះអម្ចាស់របស់ខ្ញុំ ដូចតទៅនេះ៖«សូមគង់នៅខាងស្ដាំយើងទំរាំដល់យើងបង្ក្រាបខ្មាំងសត្រូវរបស់ព្រះអង្គមកដាក់ក្រោមព្រះបាទារបស់ព្រះអង្គ!»។
2. សូមព្រះជាអម្ចាស់ប្រោសប្រទានឲ្យរាជ្យរបស់ព្រះករុណាលាតសន្ធឹងចាប់តាំងពីក្រុងស៊ីយ៉ូនទៅ!សូមព្រះករុណាបង្ក្រាបខ្មាំងសត្រូវដែលនៅជុំវិញ!
3. នៅថ្ងៃព្រះករុណាកេណ្ឌទ័ពទៅច្បាំងប្រជារាស្ត្រចូលរួមដោយស្ម័គ្រចិត្តពួកយុវជននាំគ្នាចូលមកគាល់ព្រះករុណានៅលើភ្នំដ៏វិសុទ្ធប្រៀបដូចជាទឹកសន្សើមនៅពេលព្រឹកព្រលឹម។
4. ព្រះអម្ចាស់មានព្រះបន្ទូលសន្យាដោយឥតប្រែប្រួលថា:«ព្រះអង្គជាបូជាចារ្យអស់កល្បតរៀងទៅតាមរបៀបស្ដេចម៉ិលគីស្សាដែក»។
5. ព្រះអម្ចាស់គង់នៅខាងស្ដាំព្រះករុណានៅថ្ងៃដែលព្រះអង្គទ្រង់ព្រះពិរោធព្រះអង្គកម្ទេចស្ដេចនានា។