1. ខ្ញុំមកជ្រកកោនជាមួយព្រះអម្ចាស់ហើយហេតុអ្វីបានជាអ្នករាល់គ្នាប្រាប់ខ្ញុំឲ្យរត់ទៅជ្រកនៅតាមភ្នំដូចសត្វស្លាបទៅវិញដូច្នេះ?
2. -ពួកជនពាលបានយឹតធ្នូ ភ្ជាប់ព្រួញទៅនឹងខ្សែបម្រុងនឹងបាញ់ចេញពីទីងងឹតសំដៅទៅលើអស់អ្នកដែលមានចិត្តទៀងត្រង់។
3. ប្រសិនបើអ្វីៗដែលជាមូលដ្ឋាននៃសង្គមត្រូវរលំអស់តើមនុស្សសុចរិតនឹងធ្វើអ្វីកើត?
4. -ព្រះអម្ចាស់គង់នៅក្នុងព្រះវិហារដ៏វិសុទ្ធ*របស់ព្រះអង្គបល្ល័ង្ករបស់ព្រះអង្គស្ថិតនៅក្នុងស្ថានបរមសុខព្រះអង្គទតមើល ហើយឈ្វេងយល់អ្វីៗទាំងអស់ដែលមនុស្សលោកធ្វើ។
5. ព្រះអម្ចាស់ឈ្វេងយល់ចិត្តមនុស្សសុចរិតតែព្រះអង្គមិនសព្វព្រះហឫទ័យនឹងមនុស្សពាលព្រមទាំងអ្នកដែលប្រព្រឹត្តអំពើឃោរឃៅទេ។
6. សូមព្រះអង្គដាក់ទោសមនុស្សពាលដោយធ្វើឲ្យមានរងើកភ្លើង និងស្ពាន់ធ័របង្អុរចុះមកលើពួកគេដូចជាភ្លៀងហើយសូមឲ្យខ្យល់ក្ដៅបក់បោកមកលើពួកគេដែរ។