8. សូមកុំឲ្យគេរស់បានយូរឡើយសូមឲ្យមានម្នាក់ទៀតកាន់តំណែងជំនួស។
9. សូមឲ្យកូនចៅរបស់គេក្លាយទៅជាក្មេងកំព្រាហើយប្រពន្ធរបស់គេក្លាយទៅជាស្ត្រីមេម៉ាយ!។
10. សូមឲ្យកូនរបស់អ្នកនោះក្លាយទៅជាមនុស្សអនាថាដើរសុំទានហើយត្រូវគេដេញចេញពីទីលំនៅដែលរលំបាក់បែក!
11. សូមឲ្យម្ចាស់បំណុលមករឹបអូសអ្វីៗដែលគេមានហើយឲ្យជនបរទេសមកប្លន់យកអ្វីៗដែលគេខំប្រឹងរកបាន!
12. សូមកុំឲ្យមាននរណាម្នាក់សម្តែងចិត្តមេត្តាករុណាចំពោះគេឡើយហើយក៏កុំឲ្យមាននរណាម្នាក់អាណិតអាសូរកូនចៅរបស់គេដែលនៅកំព្រាដែរ!
13. សូមដកជីវិតពូជពង្សរបស់គេហើយលុបបំបាត់នាមត្រកូលរបស់គេនៅជំនាន់ក្រោយ!
14. សូមព្រះអម្ចាស់ចងចាំនូវកំហុសដែលដូនតារបស់គេបានប្រព្រឹត្តហើយកុំឲ្យព្រះអង្គភ្លេចអំពើបាបដែលម្ដាយរបស់គេបានប្រព្រឹត្តដែរ!
15. សូមព្រះអម្ចាស់ចងចាំនូវអំពើបាបរបស់ពួកគេជានិច្ចពេលពួកគេស្លាប់ សូមព្រះអង្គធ្វើកុំឲ្យមាននរណានឹកនាដល់ពួកគេឡើយ!
16. ដ្បិតជននេះពុំបាននឹកសម្តែងចិត្តមេត្តាករុណាសោះគេបានធ្វើបាបមនុស្សកំសត់ទុគ៌តព្រមទាំងសម្លាប់អ្នកដែលមានចិត្តសោកសង្រេងទៀតផង។
17. គេចូលចិត្តដាក់បណ្ដាសាដូច្នេះ សូមឲ្យគេត្រូវបណ្ដាសាចុះ!គេមិនពេញចិត្តនឹងពរទេ ដូច្នេះសូមកុំឲ្យមាននរណាជូនពរគេឡើយ!