24. ទូលបង្គំទន់ជង្គង់ព្រោះតែតមអាហារយូរពេកទូលបង្គំស្គមនៅសល់តែស្បែក និងឆ្អឹង។
25. ពេលមនុស្សម្នាឃើញទូលបង្គំគេនាំគ្នាសើចចំអកនិងគ្រវីក្បាលដាក់ទូលបង្គំ។
26. ឱព្រះអម្ចាស់ជាព្រះនៃទូលបង្គំអើយសូមជួយទូលបង្គំផង!សូមសង្គ្រោះទូលបង្គំដោយព្រះហឫទ័យមេត្តាករុណារបស់ព្រះអង្គ!
27. សូមឲ្យអ្នកទាំងនោះទទួលស្គាល់ថាព្រះអង្គបានសង្គ្រោះទូលបង្គំដោយឫទ្ធិបារមីរបស់ព្រះអង្គ។
28. ទោះបីអ្នកទាំងនោះដាក់បណ្ដាសាទូលបង្គំក៏ដោយ ក៏ព្រះអង្គប្រទានពរឲ្យទូលបង្គំដែរប្រសិនបើពួកគេវាយប្រហារទូលបង្គំពួកគេមុខជាត្រូវបាក់មុខហើយទូលបង្គំដែលជាអ្នកបម្រើរបស់ព្រះអង្គនឹងមានអំណរសប្បាយ។
29. សូមឲ្យអស់អ្នកដែលចោទប្រកាន់ទូលបង្គំត្រូវអាម៉ាស់មុខ សូមឲ្យសេចក្ដីអាម៉ាស់នៅជាប់ជាមួយពួកគេរហូតតទៅ!