ទំនុក‌តម្កើង 109:18-29 Khmer Standard Version (KHSV)

18. សូម​ឲ្យ​គេ​យក​បណ្ដាសា​គ្រប​ដណ្ដប់​ពី​លើ​គេសូម​ឲ្យ​បណ្ដាសា​ចូល​ទៅ​ក្នុង​ខ្លួន​គេ​ដូច​ទឹកហើយ​ចូល​ទៅ​ក្នុង​ឆ្អឹង​គេ​ដូច​ខ្លាញ់!

19. សូម​ឲ្យ​បណ្ដាសា​បាន​ដូច​ជា​សម្លៀក‌បំពាក់បិទ‌បាំង​កាយ​ពួក​គេហើយ​រុំ​ព័ទ្ធ​ខ្លួន​គេ​ជា‌និច្ច​ដូច​ខ្សែ​ក្រវាត់។

20. អស់​អ្នក​ដែល​ចោទ​ប្រកាន់​ខ្ញុំនិង​អស់​អ្នក​ដែល​និយាយ​អាក្រក់​ប្រឆាំង​នឹង​ខ្ញុំសូម​ឲ្យ​គេ​ទទួល​ទោស​ពី​ព្រះ‌អម្ចាស់បែប​នេះ​ឯង!

21. ឱ​ព្រះ‌ជា‌អម្ចាស់​អើយសូម​ព្រះ‌អង្គ​មេត្តាជួយ​ទូលបង្គំ​ដោយ​យល់​ដល់​ព្រះ‌នាម​ព្រះ‌អង្គព្រះ‌អង្គ​មាន​ព្រះ‌ហឫទ័យ​មេត្តា‌ករុណាដ៏​លើស‌លប់ សូម​រំដោះ​ទូលបង្គំ​ផង!

22. ទូលបង្គំ​ជា​មនុស្ស​កំសត់​ទុគ៌តទូលបង្គំ​របួស​ដួង​ចិត្ត។

23. ទូលបង្គំ​កំពុង​តែ​រសាត់​បាត់​ទៅដូច​ជា​ស្រមោល​នៅ​ពេល​ល្ងាចគេ​កំចាត់​ទូលបង្គំ​ដូច​កំចាត់​សត្វ​ល្អិត។

24. ទូលបង្គំ​ទន់​ជង្គង់ព្រោះ​តែ​តម​អាហារ​យូរ​ពេកទូលបង្គំ​ស្គម​នៅ​សល់​តែ​ស្បែក និង​ឆ្អឹង។

25. ពេល​មនុស្ស‌ម្នា​ឃើញ​ទូលបង្គំគេ​នាំ​គ្នា​សើច​ចំអកនិង​គ្រវី​ក្បាល​ដាក់​ទូលបង្គំ។

26. ឱ​ព្រះ‌អម្ចាស់​ជា​ព្រះ​នៃ​ទូលបង្គំ​អើយសូម​ជួយ​ទូលបង្គំ​ផង!សូម​សង្គ្រោះ​ទូលបង្គំដោយ​ព្រះ‌ហឫទ័យ​មេត្តា‌ករុណា​របស់​ព្រះ‌អង្គ!

27. សូម​ឲ្យ​អ្នក​ទាំង​នោះ​ទទួល​ស្គាល់​ថាព្រះ‌អង្គ​បាន​សង្គ្រោះ​ទូលបង្គំដោយ​ឫទ្ធិ‌បារមី​របស់​ព្រះ‌អង្គ។

28. ទោះ​បី​អ្នក​ទាំង​នោះ​ដាក់​បណ្ដាសា​ទូលបង្គំក៏​ដោយ ក៏​ព្រះ‌អង្គ​ប្រទាន​ពរ​ឲ្យ​ទូលបង្គំ​ដែរប្រសិន​បើ​ពួក​គេ​វាយ​ប្រហារ​ទូលបង្គំពួក​គេ​មុខ​ជា​ត្រូវ​បាក់​មុខហើយ​ទូលបង្គំ​ដែល​ជា​អ្នក​បម្រើ​របស់​ព្រះ‌អង្គនឹង​មាន​អំណរ​សប្បាយ។

29. សូម​ឲ្យ​អស់​អ្នក​ដែល​ចោទ​ប្រកាន់​ទូលបង្គំត្រូវ​អាម៉ាស់​មុខ សូម​ឲ្យ​សេចក្ដី​អាម៉ាស់នៅ​ជាប់​ជា​មួយ​ពួក​គេ​រហូត​ត​ទៅ!

ទំនុក‌តម្កើង 109