ទំនុក‌តម្កើង 109:16-26 Khmer Standard Version (KHSV)

16. ដ្បិត​ជន​នេះ​ពុំ​បាន​នឹក​សម្តែង​ចិត្ត​មេត្តា‌ករុណា​សោះគេ​បាន​ធ្វើ​បាប​មនុស្ស​កំសត់​ទុគ៌តព្រម​ទាំង​សម្លាប់​អ្នក​ដែល​មាន​ចិត្តសោក​សង្រេង​ទៀត​ផង។

17. គេ​ចូល​ចិត្ត​ដាក់​បណ្ដាសាដូច្នេះ សូម​ឲ្យ​គេ​ត្រូវ​បណ្ដាសា​ចុះ!គេ​មិន​ពេញ​ចិត្ត​នឹង​ពរ​ទេ ដូច្នេះសូម​កុំ​ឲ្យ​មាន​នរណា​ជូន​ពរ​គេ​ឡើយ!

18. សូម​ឲ្យ​គេ​យក​បណ្ដាសា​គ្រប​ដណ្ដប់​ពី​លើ​គេសូម​ឲ្យ​បណ្ដាសា​ចូល​ទៅ​ក្នុង​ខ្លួន​គេ​ដូច​ទឹកហើយ​ចូល​ទៅ​ក្នុង​ឆ្អឹង​គេ​ដូច​ខ្លាញ់!

19. សូម​ឲ្យ​បណ្ដាសា​បាន​ដូច​ជា​សម្លៀក‌បំពាក់បិទ‌បាំង​កាយ​ពួក​គេហើយ​រុំ​ព័ទ្ធ​ខ្លួន​គេ​ជា‌និច្ច​ដូច​ខ្សែ​ក្រវាត់។

20. អស់​អ្នក​ដែល​ចោទ​ប្រកាន់​ខ្ញុំនិង​អស់​អ្នក​ដែល​និយាយ​អាក្រក់​ប្រឆាំង​នឹង​ខ្ញុំសូម​ឲ្យ​គេ​ទទួល​ទោស​ពី​ព្រះ‌អម្ចាស់បែប​នេះ​ឯង!

21. ឱ​ព្រះ‌ជា‌អម្ចាស់​អើយសូម​ព្រះ‌អង្គ​មេត្តាជួយ​ទូលបង្គំ​ដោយ​យល់​ដល់​ព្រះ‌នាម​ព្រះ‌អង្គព្រះ‌អង្គ​មាន​ព្រះ‌ហឫទ័យ​មេត្តា‌ករុណាដ៏​លើស‌លប់ សូម​រំដោះ​ទូលបង្គំ​ផង!

22. ទូលបង្គំ​ជា​មនុស្ស​កំសត់​ទុគ៌តទូលបង្គំ​របួស​ដួង​ចិត្ត។

23. ទូលបង្គំ​កំពុង​តែ​រសាត់​បាត់​ទៅដូច​ជា​ស្រមោល​នៅ​ពេល​ល្ងាចគេ​កំចាត់​ទូលបង្គំ​ដូច​កំចាត់​សត្វ​ល្អិត។

24. ទូលបង្គំ​ទន់​ជង្គង់ព្រោះ​តែ​តម​អាហារ​យូរ​ពេកទូលបង្គំ​ស្គម​នៅ​សល់​តែ​ស្បែក និង​ឆ្អឹង។

25. ពេល​មនុស្ស‌ម្នា​ឃើញ​ទូលបង្គំគេ​នាំ​គ្នា​សើច​ចំអកនិង​គ្រវី​ក្បាល​ដាក់​ទូលបង្គំ។

26. ឱ​ព្រះ‌អម្ចាស់​ជា​ព្រះ​នៃ​ទូលបង្គំ​អើយសូម​ជួយ​ទូលបង្គំ​ផង!សូម​សង្គ្រោះ​ទូលបង្គំដោយ​ព្រះ‌ហឫទ័យ​មេត្តា‌ករុណា​របស់​ព្រះ‌អង្គ!

ទំនុក‌តម្កើង 109