15. សូមព្រះអម្ចាស់ចងចាំនូវអំពើបាបរបស់ពួកគេជានិច្ចពេលពួកគេស្លាប់ សូមព្រះអង្គធ្វើកុំឲ្យមាននរណានឹកនាដល់ពួកគេឡើយ!
16. ដ្បិតជននេះពុំបាននឹកសម្តែងចិត្តមេត្តាករុណាសោះគេបានធ្វើបាបមនុស្សកំសត់ទុគ៌តព្រមទាំងសម្លាប់អ្នកដែលមានចិត្តសោកសង្រេងទៀតផង។
17. គេចូលចិត្តដាក់បណ្ដាសាដូច្នេះ សូមឲ្យគេត្រូវបណ្ដាសាចុះ!គេមិនពេញចិត្តនឹងពរទេ ដូច្នេះសូមកុំឲ្យមាននរណាជូនពរគេឡើយ!
18. សូមឲ្យគេយកបណ្ដាសាគ្របដណ្ដប់ពីលើគេសូមឲ្យបណ្ដាសាចូលទៅក្នុងខ្លួនគេដូចទឹកហើយចូលទៅក្នុងឆ្អឹងគេដូចខ្លាញ់!
19. សូមឲ្យបណ្ដាសាបានដូចជាសម្លៀកបំពាក់បិទបាំងកាយពួកគេហើយរុំព័ទ្ធខ្លួនគេជានិច្ចដូចខ្សែក្រវាត់។
20. អស់អ្នកដែលចោទប្រកាន់ខ្ញុំនិងអស់អ្នកដែលនិយាយអាក្រក់ប្រឆាំងនឹងខ្ញុំសូមឲ្យគេទទួលទោសពីព្រះអម្ចាស់បែបនេះឯង!
21. ឱព្រះជាអម្ចាស់អើយសូមព្រះអង្គមេត្តាជួយទូលបង្គំដោយយល់ដល់ព្រះនាមព្រះអង្គព្រះអង្គមានព្រះហឫទ័យមេត្តាករុណាដ៏លើសលប់ សូមរំដោះទូលបង្គំផង!
22. ទូលបង្គំជាមនុស្សកំសត់ទុគ៌តទូលបង្គំរបួសដួងចិត្ត។
23. ទូលបង្គំកំពុងតែរសាត់បាត់ទៅដូចជាស្រមោលនៅពេលល្ងាចគេកំចាត់ទូលបង្គំដូចកំចាត់សត្វល្អិត។
24. ទូលបង្គំទន់ជង្គង់ព្រោះតែតមអាហារយូរពេកទូលបង្គំស្គមនៅសល់តែស្បែក និងឆ្អឹង។
25. ពេលមនុស្សម្នាឃើញទូលបង្គំគេនាំគ្នាសើចចំអកនិងគ្រវីក្បាលដាក់ទូលបង្គំ។
26. ឱព្រះអម្ចាស់ជាព្រះនៃទូលបង្គំអើយសូមជួយទូលបង្គំផង!សូមសង្គ្រោះទូលបង្គំដោយព្រះហឫទ័យមេត្តាករុណារបស់ព្រះអង្គ!
27. សូមឲ្យអ្នកទាំងនោះទទួលស្គាល់ថាព្រះអង្គបានសង្គ្រោះទូលបង្គំដោយឫទ្ធិបារមីរបស់ព្រះអង្គ។
28. ទោះបីអ្នកទាំងនោះដាក់បណ្ដាសាទូលបង្គំក៏ដោយ ក៏ព្រះអង្គប្រទានពរឲ្យទូលបង្គំដែរប្រសិនបើពួកគេវាយប្រហារទូលបង្គំពួកគេមុខជាត្រូវបាក់មុខហើយទូលបង្គំដែលជាអ្នកបម្រើរបស់ព្រះអង្គនឹងមានអំណរសប្បាយ។
29. សូមឲ្យអស់អ្នកដែលចោទប្រកាន់ទូលបង្គំត្រូវអាម៉ាស់មុខ សូមឲ្យសេចក្ដីអាម៉ាស់នៅជាប់ជាមួយពួកគេរហូតតទៅ!
30. ខ្ញុំនឹងបន្លឺសំឡេងលើកតម្កើងព្រះអម្ចាស់ខ្ញុំនឹងសរសើរតម្កើងព្រះអង្គក្នុងចំណោមបណ្ដាជនដ៏ច្រើនកុះករ!