12. សូមកុំឲ្យមាននរណាម្នាក់សម្តែងចិត្តមេត្តាករុណាចំពោះគេឡើយហើយក៏កុំឲ្យមាននរណាម្នាក់អាណិតអាសូរកូនចៅរបស់គេដែលនៅកំព្រាដែរ!
13. សូមដកជីវិតពូជពង្សរបស់គេហើយលុបបំបាត់នាមត្រកូលរបស់គេនៅជំនាន់ក្រោយ!
14. សូមព្រះអម្ចាស់ចងចាំនូវកំហុសដែលដូនតារបស់គេបានប្រព្រឹត្តហើយកុំឲ្យព្រះអង្គភ្លេចអំពើបាបដែលម្ដាយរបស់គេបានប្រព្រឹត្តដែរ!
15. សូមព្រះអម្ចាស់ចងចាំនូវអំពើបាបរបស់ពួកគេជានិច្ចពេលពួកគេស្លាប់ សូមព្រះអង្គធ្វើកុំឲ្យមាននរណានឹកនាដល់ពួកគេឡើយ!
16. ដ្បិតជននេះពុំបាននឹកសម្តែងចិត្តមេត្តាករុណាសោះគេបានធ្វើបាបមនុស្សកំសត់ទុគ៌តព្រមទាំងសម្លាប់អ្នកដែលមានចិត្តសោកសង្រេងទៀតផង។
17. គេចូលចិត្តដាក់បណ្ដាសាដូច្នេះ សូមឲ្យគេត្រូវបណ្ដាសាចុះ!គេមិនពេញចិត្តនឹងពរទេ ដូច្នេះសូមកុំឲ្យមាននរណាជូនពរគេឡើយ!
18. សូមឲ្យគេយកបណ្ដាសាគ្របដណ្ដប់ពីលើគេសូមឲ្យបណ្ដាសាចូលទៅក្នុងខ្លួនគេដូចទឹកហើយចូលទៅក្នុងឆ្អឹងគេដូចខ្លាញ់!
19. សូមឲ្យបណ្ដាសាបានដូចជាសម្លៀកបំពាក់បិទបាំងកាយពួកគេហើយរុំព័ទ្ធខ្លួនគេជានិច្ចដូចខ្សែក្រវាត់។
20. អស់អ្នកដែលចោទប្រកាន់ខ្ញុំនិងអស់អ្នកដែលនិយាយអាក្រក់ប្រឆាំងនឹងខ្ញុំសូមឲ្យគេទទួលទោសពីព្រះអម្ចាស់បែបនេះឯង!
21. ឱព្រះជាអម្ចាស់អើយសូមព្រះអង្គមេត្តាជួយទូលបង្គំដោយយល់ដល់ព្រះនាមព្រះអង្គព្រះអង្គមានព្រះហឫទ័យមេត្តាករុណាដ៏លើសលប់ សូមរំដោះទូលបង្គំផង!