1. ឱព្រះដែលទូលបង្គំសរសើរតម្កើងអើយសូមកុំនៅស្ងៀមទៀតឡើយ!
2. ដ្បិតមនុស្សអាក្រក់ និងមនុស្សមានល្បិចនាំគ្នាពោលពាក្យប្រឆាំងនឹងទូលបង្គំគេនិយាយកុហកទាស់នឹងទូលបង្គំ។
3. គេពោលពាក្យសំអប់មកលើទូលបង្គំហើយវាយប្រហារទូលបង្គំដោយឥតមានមូលហេតុអ្វីទាល់តែសោះ។
4. ទូលបង្គំស្រឡាញ់ពួកគេប៉ុន្តែ ពួកគេបែរជាចោទប្រកាន់ទូលបង្គំទូលបង្គំបានអធិស្ឋានឲ្យពួកគេ។
5. ពួកគេប្រព្រឹត្តអំពើអាក្រក់មកលើទូលបង្គំតបសងនឹងអំពើល្អ ហើយសម្តែងចិត្តស្អប់តបសងនឹងសេចក្ដីស្រឡាញ់។
6. សូមដាក់មនុស្សកំណាចម្នាក់ឲ្យត្រួតពីលើអ្នកនោះ ហើយម្នាក់ទៀតឈរនៅខាងស្ដាំដើម្បីចោទប្រកាន់។
7. សូមឲ្យអ្នកនោះទទួលទោសនៅពេលជំនុំជម្រះហើយសូមឲ្យពាក្យអធិស្ឋានរបស់គេក្លាយទៅជាអំពើបាបទៅវិញ។
8. សូមកុំឲ្យគេរស់បានយូរឡើយសូមឲ្យមានម្នាក់ទៀតកាន់តំណែងជំនួស។
9. សូមឲ្យកូនចៅរបស់គេក្លាយទៅជាក្មេងកំព្រាហើយប្រពន្ធរបស់គេក្លាយទៅជាស្ត្រីមេម៉ាយ!។
10. សូមឲ្យកូនរបស់អ្នកនោះក្លាយទៅជាមនុស្សអនាថាដើរសុំទានហើយត្រូវគេដេញចេញពីទីលំនៅដែលរលំបាក់បែក!
11. សូមឲ្យម្ចាស់បំណុលមករឹបអូសអ្វីៗដែលគេមានហើយឲ្យជនបរទេសមកប្លន់យកអ្វីៗដែលគេខំប្រឹងរកបាន!
12. សូមកុំឲ្យមាននរណាម្នាក់សម្តែងចិត្តមេត្តាករុណាចំពោះគេឡើយហើយក៏កុំឲ្យមាននរណាម្នាក់អាណិតអាសូរកូនចៅរបស់គេដែលនៅកំព្រាដែរ!
13. សូមដកជីវិតពូជពង្សរបស់គេហើយលុបបំបាត់នាមត្រកូលរបស់គេនៅជំនាន់ក្រោយ!
14. សូមព្រះអម្ចាស់ចងចាំនូវកំហុសដែលដូនតារបស់គេបានប្រព្រឹត្តហើយកុំឲ្យព្រះអង្គភ្លេចអំពើបាបដែលម្ដាយរបស់គេបានប្រព្រឹត្តដែរ!
15. សូមព្រះអម្ចាស់ចងចាំនូវអំពើបាបរបស់ពួកគេជានិច្ចពេលពួកគេស្លាប់ សូមព្រះអង្គធ្វើកុំឲ្យមាននរណានឹកនាដល់ពួកគេឡើយ!
16. ដ្បិតជននេះពុំបាននឹកសម្តែងចិត្តមេត្តាករុណាសោះគេបានធ្វើបាបមនុស្សកំសត់ទុគ៌តព្រមទាំងសម្លាប់អ្នកដែលមានចិត្តសោកសង្រេងទៀតផង។
17. គេចូលចិត្តដាក់បណ្ដាសាដូច្នេះ សូមឲ្យគេត្រូវបណ្ដាសាចុះ!គេមិនពេញចិត្តនឹងពរទេ ដូច្នេះសូមកុំឲ្យមាននរណាជូនពរគេឡើយ!