10. តើនរណាអាចនាំខ្ញុំចូលទៅក្នុងទីក្រុងដ៏រឹងមាំបាន?តើនរណាអាចនាំខ្ញុំចូលទៅក្នុងស្រុកអេដុម?
11. ឱព្រះជាម្ចាស់អើយ!មានតែព្រះអង្គទេដែលអាចនាំយើងខ្ញុំប៉ុន្តែ ព្រះអង្គបានបោះបង់ចោលយើងខ្ញុំព្រះអង្គឈប់យាងទៅជាមួយកងទ័ពយើងខ្ញុំទៀតហើយ។
12. សូមជួយយើងខ្ញុំឲ្យប្រឆាំងតទល់នឹងពួកសត្រូវផងដ្បិតការសង្គ្រោះមកពីមនុស្សលោកឥតប្រយោជន៍អ្វីសោះ។
13. បើព្រះជាម្ចាស់គង់នៅជាមួយយើងនោះយើងនឹងមានជ័យជំនះដ្បិតព្រះអង្គនឹងបង្ក្រាបបច្ចាមិត្តរបស់យើងឲ្យរាប។