ទំនុក‌តម្កើង 107:6-20 Khmer Standard Version (KHSV)

6. ក្នុង​ពេល​មាន​អាសន្ន​ដូច្នេះគេ​ស្រែក​អង្វរ​ព្រះ‌អម្ចាស់ ព្រះ‌អង្គ​ក៏​រំដោះ​ពួក​គេឲ្យ​រួច​ផុត​ពី​ការ​ភ័យ​បារម្ភ

7. ព្រះ‌អង្គ​ដឹក​នាំ​គេ​តម្រង់​ទៅ​ក្រុង​មួយដែល​គេ​អាច​ស្នាក់​អាស្រ័យ​នៅ​បាន។

8. អ្នក​ទាំង​នោះ​ត្រូវ​តែ​លើក​តម្កើង​ព្រះ‌អម្ចាស់ដែល​បាន​សម្តែង​ព្រះ‌ហឫទ័យ​មេត្តា‌ករុណានិង​ស្នា​ព្រះ‌ហស្ដ​ដ៏​អស្ចារ្យ​ចំពោះ​មនុស្ស​លោក!

9. ដ្បិត​ព្រះ‌អង្គ​បាន​ប្រទាន​ទឹក​ឲ្យ​អ្នក​ដែល​ស្រេកហើយ​ប្រទាន​អាហារ​បរិបូណ៌ដល់​អស់​អ្នក​ដែល​ឃ្លាន។

10. អ្នក​ខ្លះ​ទៀត​រស់​នៅ​ក្នុង​ទី​ងងឹតស្ថិត​នៅ​ក្រោម​អំណាច​នៃ​សេចក្ដី​ស្លាប់ជាប់​ឃុំ‌ឃាំង ជាប់​ច្រវាក់​យ៉ាង​សែន​វេទនា

11. ដ្បិត​ពួក​គេ​បាន​បះ‌បោរ​ប្រឆាំងនឹង​ព្រះ‌បន្ទូល​របស់​ព្រះ‌ជាម្ចាស់និង​មាក់‌ងាយ​ការ​ប្រៀន‌ប្រដៅរបស់​ព្រះ​ដ៏​ខ្ពង់‌ខ្ពស់​បំផុត។

12. ព្រះ‌អង្គ​ធ្វើ​ឲ្យ​ពួក​គេ​បាក់‌ស្បាតដោយ‌សារ​ទុក្ខ​វេទនាពួក​គេ​ធ្លាក់​ទឹក​ចិត្ត ហើយ​គ្មាន​នរណា​ជួយពួក​គេ​ឲ្យ​ក្រោក​ឡើង​វិញ​បាន​ឡើយ។

13. ក្នុង​ពេល​មាន​អាសន្ន​ដូច្នេះគេ​ស្រែក​អង្វរ​ព្រះ‌អម្ចាស់ព្រះ‌អង្គ​ក៏​សង្គ្រោះ​ពួក​គេឲ្យ​រួច​ផុត​ពី​ការ​ភ័យ​បារម្ភ

14. ព្រះ‌អង្គ​នាំ​ពួក​គេ​ចេញ​ពី​ទី​ងងឹតស្ថិត​នៅ​ក្រោម​អំណាច​នៃ​សេចក្ដី​ស្លាប់ហើយ​ព្រះ‌អង្គ​បាន​ផ្ដាច់​ច្រវាក់​ចេញ​ពី​ពួក​គេ។

15. អ្នក​ទាំង​នោះ​ត្រូវ​តែ​លើក​តម្កើង​ព្រះ‌អម្ចាស់ដែល​បាន​សម្តែង​ព្រះ‌ហឫទ័យ​មេត្តា‌ករុណានិង​ស្នា​ព្រះ‌ហស្ដ​ដ៏​អស្ចារ្យ​ចំពោះ​មនុស្ស​លោក!

16. ដ្បិត​ព្រះ‌អង្គ​បាន​បំបែក​ទ្វារ​ដែល​ធ្វើ​ពី​លង្ហិននិង​កាច់​បំបាក់​សោរ​ដែល​ធ្វើ​ពី​ដែក។

17. អ្នក​ខ្លះ​ទៅ​ជា​ល្ងី‌ល្ងើ ព្រោះ​តែ​អំពើ​បាបនិង​កំហុស​ដែល​គេ​បាន​ប្រព្រឹត្តបណ្ដាល​ឲ្យ​គេ​រង​ទុក្ខ​វេទនា។

18. គេ​លេប​អាហារ​លែង​ចូល​ទៀត​ហើយគឺ​គេ​នៅ​ជិត​សេចក្ដី​ស្លាប់។

19. ក្នុង​ពេល​មាន​អាសន្ន​ដូច្នេះគេ​ស្រែក​អង្វរ​ព្រះ‌អម្ចាស់ព្រះ‌អង្គ​ក៏​សង្គ្រោះ​ពួក​គេ​ឲ្យ​រួច​ផុតពី​ការ​ភ័យ​បារម្ភ។

20. ពេល​ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល ពួក​គេ​ក៏​បាន​ជាព្រះ‌អង្គ​បាន​រំដោះ​គេ​ឲ្យ​រួច​ពី​រណ្ដៅ។

ទំនុក‌តម្កើង 107