6. នៅគ្រាដើម ព្រះអង្គយកមហាសាគរមកគ្របពីលើផែនដីទាំងមូលហើយសូម្បីតែកំពូលភ្នំ ក៏មានទឹកគ្របពីលើដែរ
7. ក៏ប៉ុន្តែ នៅពេលឮព្រះអង្គគំរាមទឹកទាំងនោះក៏រត់ចេញនៅពេលផ្គររបស់ព្រះអង្គលាន់ឮឡើងវានាំគ្នាភិតភ័យរត់បាត់អស់ទៅ។
8. ទឹកខ្លះឡើងទៅលើកំពូលភ្នំខ្លះទៀតហូរចុះទៅជ្រលងភ្នំតាមកន្លែងដែលព្រះអង្គបានកំណត់ទុក។
9. ព្រះអង្គបានកម្រិតព្រំប្រទល់ទឹកទាំងនោះដើម្បីកុំឲ្យវាលិចផែនដីបានទៀត។
10. ព្រះអង្គបានដឹកនាំប្រភពទឹកឲ្យហូរទៅក្នុងជ្រោះគឺហូរតាមជ្រលងភ្នំនានា
11. សត្វទាំងប៉ុន្មាននាំគ្នាមកផឹកទឹកនេះហើយសត្វលាព្រៃក៏នាំគ្នាមកផឹកដើម្បីបំបាត់សំរេកដែរ។
12. បក្សាបក្សីធ្វើទ្រនំនៅក្បែរទឹកជ្រោះទាំងនោះហើយនាំគ្នាច្រៀងយ៉ាងពីរោះនៅតាមមែកព្រឹក្សា។
13. ពីស្ថានដ៏ខ្ពស់ ព្រះអង្គបានស្រោចស្រពភ្នំទាំងឡាយហើយព្រះអង្គប្រទានឲ្យផែនដីមានទឹកយ៉ាងបរិបូណ៌។