20. ព្រះអង្គនាំភាពងងឹតចូលមក រាត្រីកាលក៏មកដល់ពេលនោះ សត្វព្រៃចាប់ផ្ដើមសកម្មភាពរបស់វា
21. សត្វសិង្ហស្ទាវគ្រហឹមរករំពាវាទាមទារចំណីពីព្រះជាម្ចាស់។
22. ពេលព្រះអាទិត្យរះឡើង វានាំគ្នាដកខ្លួនថយទៅដេកក្នុងរូងរបស់វាវិញ។
23. ពេលនោះ មនុស្សម្នាចាកចេញពីផ្ទះដើម្បីបំពេញការងាររៀងៗខ្លួនគេធ្វើការរហូតដល់ល្ងាច។
24. ឱព្រះអម្ចាស់អើយស្នាព្រះហស្ដរបស់ព្រះអង្គមានច្រើនឥតគណនាព្រះអង្គធ្វើការទាំងអស់នោះប្រកបដោយព្រះប្រាជ្ញាញាណផែនដីមានពោរពេញទៅដោយអ្វីៗសព្វសារពើដែលព្រះអង្គបានបង្កើតមក។
25. មើល៍ហ្ន៎! សមុទ្រធំធេងដាច់កន្ទុយភ្នែកនៅក្នុងនោះមានមច្ឆាជាតិគ្រប់យ៉ាង ទាំងធំទាំងតូច គ្មាននរណាអាចរាប់អស់ឡើយ។
26. នាវាទាំងឡាយធ្វើដំណើរនៅលើសមុទ្រហើយនាគដែលព្រះអង្គបង្កើតក៏លេងនៅក្នុងសមុទ្រនោះដែរ។
27. សត្វទាំងប៉ុន្មាននាំគ្នាផ្ញើជីវិតលើព្រះអង្គដើម្បីទទួលចំណីអាហារតាមពេលកំណត់។
28. ពេលព្រះអង្គប្រទានចំណីអាហារវាក៏នាំគ្នាទទួលយកពេលព្រះអង្គផ្គត់ផ្គង់ឲ្យវាបានឆ្អែតស្កប់ស្កល់។
29. ប៉ុន្តែ បើព្រះអង្គមិនរវីរវល់ទេនោះវាមុខជាភ័យញាប់ញ័រហើយបើព្រះអង្គដកខ្យល់ដង្ហើមចេញពីវាវានឹងផុតដង្ហើម វិលត្រឡប់ទៅជាធូលីដី។
30. ពេលណាព្រះអង្គប្រទានខ្យល់ដង្ហើមសត្វទាំងនោះនឹងកកើតឡើងហើយអ្វីៗទាំងអស់នៅលើផែនដីមានជីវិតឡើងវិញ។
31. សូមសិរីរុងរឿងរបស់ព្រះអម្ចាស់នៅស្ថិតស្ថេររហូតតទៅ!សូមព្រះអម្ចាស់រីករាយនឹងស្នាព្រះហស្ដរបស់ព្រះអង្គ!
32. ពេលព្រះអង្គទតមកផែនដីនោះផែនដីក៏ញាប់ញ័រពេលព្រះអង្គពាល់ភ្នំនោះក៏មានផ្សែងហុយឡើង។
33. អស់មួយជីវិត ខ្ញុំច្រៀងតម្កើងព្រះអម្ចាស់!ខ្ញុំនឹងស្មូត្រទំនុកតម្កើងថ្វាយព្រះរបស់ខ្ញុំក្នុងពេលដែលខ្ញុំនៅមានជីវិត!
34. សូមឲ្យទំនុករបស់ខ្ញុំបានគាប់ព្រះហឫទ័យព្រះអង្គសូមឲ្យខ្ញុំបានសប្បាយដោយសារព្រះអម្ចាស់។
35. សូមឲ្យមនុស្សបាបវិនាសសូន្យពីផែនដីសូមកុំឲ្យមានមនុស្សអាក្រក់ទៀតឡើយខ្ញុំសូមសរសើរតម្កើងព្រះអម្ចាស់!។ហាលេលូយ៉ា!