17. បក្សាបក្សីនាំគ្នាធ្វើសំបុកនៅលើដើមឈើទាំងនោះហើយសត្វកុកនាំគ្នាធ្វើទ្រនំនៅលើដើមឈើទាល។
18. រីឯភ្នំខ្ពស់ៗជាជម្រករបស់ពពែភ្នំហើយថ្មដានានាជាទីស្នាក់អាស្រ័យរបស់ទន្សាយ។
19. ព្រះអង្គបានបង្កើតព្រះច័ន្ទដើម្បីកំណត់ពេលវេលាហើយព្រះអាទិត្យក៏ស្គាល់ពេលដែលត្រូវលិចទៅវិញដែរ។
20. ព្រះអង្គនាំភាពងងឹតចូលមក រាត្រីកាលក៏មកដល់ពេលនោះ សត្វព្រៃចាប់ផ្ដើមសកម្មភាពរបស់វា
21. សត្វសិង្ហស្ទាវគ្រហឹមរករំពាវាទាមទារចំណីពីព្រះជាម្ចាស់។
22. ពេលព្រះអាទិត្យរះឡើង វានាំគ្នាដកខ្លួនថយទៅដេកក្នុងរូងរបស់វាវិញ។
23. ពេលនោះ មនុស្សម្នាចាកចេញពីផ្ទះដើម្បីបំពេញការងាររៀងៗខ្លួនគេធ្វើការរហូតដល់ល្ងាច។
24. ឱព្រះអម្ចាស់អើយស្នាព្រះហស្ដរបស់ព្រះអង្គមានច្រើនឥតគណនាព្រះអង្គធ្វើការទាំងអស់នោះប្រកបដោយព្រះប្រាជ្ញាញាណផែនដីមានពោរពេញទៅដោយអ្វីៗសព្វសារពើដែលព្រះអង្គបានបង្កើតមក។
25. មើល៍ហ្ន៎! សមុទ្រធំធេងដាច់កន្ទុយភ្នែកនៅក្នុងនោះមានមច្ឆាជាតិគ្រប់យ៉ាង ទាំងធំទាំងតូច គ្មាននរណាអាចរាប់អស់ឡើយ។
26. នាវាទាំងឡាយធ្វើដំណើរនៅលើសមុទ្រហើយនាគដែលព្រះអង្គបង្កើតក៏លេងនៅក្នុងសមុទ្រនោះដែរ។