12. បក្សាបក្សីធ្វើទ្រនំនៅក្បែរទឹកជ្រោះទាំងនោះហើយនាំគ្នាច្រៀងយ៉ាងពីរោះនៅតាមមែកព្រឹក្សា។
13. ពីស្ថានដ៏ខ្ពស់ ព្រះអង្គបានស្រោចស្រពភ្នំទាំងឡាយហើយព្រះអង្គប្រទានឲ្យផែនដីមានទឹកយ៉ាងបរិបូណ៌។
14. ព្រះអង្គធ្វើឲ្យស្មៅដុះឡើងសម្រាប់ជាចំណីសត្វព្រះអង្គក៏ធ្វើឲ្យដំណាំដុះឡើងសម្រាប់មនុស្សលោកដើម្បីឲ្យគេមានអាហារបរិភោគ
15. មានស្រាទំពាំងបាយជូរផឹកឲ្យសប្បាយចិត្តមានប្រេងសម្រាប់លាបមុខឲ្យបានស្រស់ស្អាតព្រមទាំងម្ហូបអាហារបរិភោគឲ្យមានកម្លាំង។
16. សូម្បីតែដើមឈើដែលព្រះអម្ចាស់បានដាំគឺដូចជាដើមតាត្រៅនៅស្រុកលីបង់ក៏មានទឹកគ្រប់គ្រាន់ដែរ។
17. បក្សាបក្សីនាំគ្នាធ្វើសំបុកនៅលើដើមឈើទាំងនោះហើយសត្វកុកនាំគ្នាធ្វើទ្រនំនៅលើដើមឈើទាល។
18. រីឯភ្នំខ្ពស់ៗជាជម្រករបស់ពពែភ្នំហើយថ្មដានានាជាទីស្នាក់អាស្រ័យរបស់ទន្សាយ។
19. ព្រះអង្គបានបង្កើតព្រះច័ន្ទដើម្បីកំណត់ពេលវេលាហើយព្រះអាទិត្យក៏ស្គាល់ពេលដែលត្រូវលិចទៅវិញដែរ។
20. ព្រះអង្គនាំភាពងងឹតចូលមក រាត្រីកាលក៏មកដល់ពេលនោះ សត្វព្រៃចាប់ផ្ដើមសកម្មភាពរបស់វា
21. សត្វសិង្ហស្ទាវគ្រហឹមរករំពាវាទាមទារចំណីពីព្រះជាម្ចាស់។
22. ពេលព្រះអាទិត្យរះឡើង វានាំគ្នាដកខ្លួនថយទៅដេកក្នុងរូងរបស់វាវិញ។
23. ពេលនោះ មនុស្សម្នាចាកចេញពីផ្ទះដើម្បីបំពេញការងាររៀងៗខ្លួនគេធ្វើការរហូតដល់ល្ងាច។