ទំនុក‌តម្កើង 104:1-6 Khmer Standard Version (KHSV)

1. ខ្ញុំ​សូម​សរសើរ​តម្កើង​ព្រះ‌អម្ចាស់!ឱ​ព្រះ‌អម្ចាស់​ជា​ព្រះ​នៃ​ទូលបង្គំ​អើយព្រះ‌អង្គ​ជា​ព្រះ​ដ៏​ឧត្តុង្គ‌ឧត្ដម​បំផុត!នៅ​ជុំ‌វិញ​ព្រះ‌អង្គ​មាន​ពេញ​ទៅ​ដោយ​ពន្លឺ​រស្មីដ៏​រុងរឿង​ចិញ្ចែង‌ចិញ្ចាច!

2. ព្រះ‌អង្គ​យក​ពន្លឺ​មក​គ្រប​ដណ្ដប់​ជុំ‌វិញ​ព្រះ‌អង្គព្រះ‌អង្គ​លាត​ផ្ទៃ​មេឃ​ធ្វើ​ជា​ព្រះ‌ពន្លា។

3. ព្រះ‌អង្គ​បាន​សង់​ព្រះ‌ដំណាក់​ខ្ពស់លើស​ផ្ទៃ​មេឃ​ទៅ​ទៀតព្រះ‌អង្គ​យក​ពពក​ធ្វើ​ជា​ព្រះ‌រាជ‌រថព្រះ‌អង្គ​ប្រើ​វាយោ​ធ្វើ​ជា​ជំនិះ។

4. ព្រះ‌អង្គ​យក​ខ្យល់​ធ្វើ​ជា​អ្នក​នាំ​សារ​របស់​ព្រះ‌អង្គហើយ​យក​ផ្លេក‌បន្ទោរធ្វើ​ជា​អ្នក​បម្រើ​របស់​ព្រះ‌អង្គ។

5. ព្រះ‌អង្គ​បាន​ដាក់​ផែនដី​នៅ​លើ​គ្រឹះ​របស់​វាហើយ​ផែនដី​ក៏​រឹង‌មាំ ឥត​រង្គើ​សោះ​ឡើយ។

6. នៅ​គ្រា​ដើម ព្រះ‌អង្គ​យក​មហា‌សាគរមក​គ្រប​ពី​លើ​ផែនដី​ទាំង​មូលហើយ​សូម្បី​តែ​កំពូល​ភ្នំ ក៏​មាន​ទឹក​គ្រប​ពី​លើ​ដែរ

ទំនុក‌តម្កើង 104