1. ខ្ញុំសូមសរសើរតម្កើងព្រះអម្ចាស់!ឱព្រះអម្ចាស់ជាព្រះនៃទូលបង្គំអើយព្រះអង្គជាព្រះដ៏ឧត្តុង្គឧត្ដមបំផុត!នៅជុំវិញព្រះអង្គមានពេញទៅដោយពន្លឺរស្មីដ៏រុងរឿងចិញ្ចែងចិញ្ចាច!
2. ព្រះអង្គយកពន្លឺមកគ្របដណ្ដប់ជុំវិញព្រះអង្គព្រះអង្គលាតផ្ទៃមេឃធ្វើជាព្រះពន្លា។