6. ព្រះអម្ចាស់ប្រព្រឹត្តដោយសុចរិតព្រះអង្គរកយុត្តិធម៌ឲ្យអស់អ្នកដែលត្រូវគេសង្កត់សង្កិន។
7. ព្រះអង្គបង្ហាញឲ្យលោកម៉ូសេស្គាល់គម្រោងការរបស់ព្រះអង្គព្រះអង្គបង្ហាញឲ្យប្រជាជនអ៊ីស្រាអែលស្គាល់ស្នាព្រះហស្ដដ៏អស្ចារ្យរបស់ព្រះអង្គ។
8. ព្រះអម្ចាស់ប្រកបដោយព្រះហឫទ័យអាណិតអាសូរ ព្រះអង្គតែងតែប្រណីសន្ដោសព្រះអង្គមានព្រះហឫទ័យអត់ធ្មត់ហើយពោរពេញទៅដោយព្រះហឫទ័យមេត្តាករុណា។
9. ព្រះអង្គមិនបន្ទោសជានិច្ចជាកាលទេហើយព្រះអង្គក៏មិនព្រះពិរោធរហូតដែរ។
10. ព្រះអង្គមិនដាក់ទោសយើងឲ្យសមនឹងអំពើបាបដែលយើងប្រព្រឹត្តនោះឡើយហើយព្រះអង្គក៏មិនឲ្យយើងទទួលទោសសមនឹងកំហុសរបស់យើងនោះដែរ។
11. ផ្ទៃមេឃខ្ពស់ពីផែនដីយ៉ាងណាព្រះហឫទ័យមេត្តាករុណារបស់ព្រះអង្គចំពោះអស់អ្នកដែលគោរពកោតខ្លាចព្រះអង្គក៏ខ្ពស់យ៉ាងនោះដែរ។
12. ទិសខាងកើតនៅឆ្ងាយពីទិសខាងលិចយ៉ាងណាព្រះអង្គក៏ដកកំហុសរបស់យើងចេញឆ្ងាយពីយើងយ៉ាងនោះដែរ។
13. ឪពុកអាណិតអាសូរកូនរបស់ខ្លួនយ៉ាងណា ព្រះអម្ចាស់ក៏អាណិតអាសូរអស់អ្នកដែលគោរពកោតខ្លាចព្រះអង្គយ៉ាងនោះដែរ
14. ដ្បិតព្រះអង្គជ្រាបថាយើងមានដើមកំណើតពីអ្វីគឺព្រះអង្គឥតភ្លេចទេថាមនុស្សយើងមានកំណើតមកពីធូលីដី។
15. ជីវិតមនុស្សយើងប្រៀបបាននឹងស្មៅឬដូចជាផ្កាដែលរីកឡើងនៅទីវាល
16. ពេលណាមានខ្យល់បក់មកវាក៏រុះរោយបាត់អស់ទៅឥតមានទុកស្នាមអ្វីសោះឡើយ។
17. តែព្រះហឫទ័យមេត្តាករុណារបស់ព្រះអម្ចាស់ស្ថិតនៅអស់កល្បជានិច្ចជាមួយអស់អ្នកដែលគោរពកោតខ្លាចព្រះអង្គព្រះអង្គក៏នឹងសម្តែងព្រះហឫទ័យស្មោះស្ម័គ្រចំពោះកូនចៅរបស់គេនៅជំនាន់ក្រោយដែរ
18. ប្រសិនបើគេកាន់តាមសម្ពន្ធមេត្រីរបស់ព្រះអង្គព្រមទាំងប្រតិបត្តិតាមបទបញ្ជារបស់ព្រះអង្គឥតភ្លេចសោះឡើយ។
19. ព្រះអម្ចាស់បានតាំងបល្ល័ង្ករបស់ព្រះអង្គនៅស្ថានបរមសុខព្រះអង្គគ្រងរាជ្យលើអ្វីៗទាំងអស់។
20. ទេវតាដ៏ខ្លាំងពូកែរបស់ព្រះអម្ចាស់អើយចូរនាំគ្នាសរសើរតម្កើងព្រះអង្គ!អស់លោកតែងតែអនុវត្តតាមព្រះបន្ទូលរបស់ព្រះអង្គហើយស្ដាប់តាមព្រះបញ្ជារបស់ព្រះអង្គជានិច្ច។
21. អស់លោកដែលជាកងពលរបស់ព្រះអម្ចាស់អើយចូរនាំគ្នាសរសើរតម្កើងព្រះអង្គ!អស់លោកតែងតែបម្រើព្រះអង្គស្របតាមព្រះហឫទ័យរបស់ព្រះអង្គជានិច្ច!
22. ឱស្នាព្រះហស្ដទាំងឡាយរបស់ព្រះអម្ចាស់អើយទោះបីនៅទីណាក្ដី ក៏អ្នករាល់គ្នាស្ថិតនៅក្រោមការគ្រប់គ្រងរបស់ព្រះអង្គដែរចូរនាំគ្នាសរសើរតម្កើងព្រះអង្គ!ខ្ញុំសូមសរសើរតម្កើងព្រះអម្ចាស់!