ទំនុក‌តម្កើង 103:1-9 Khmer Standard Version (KHSV)

1. ខ្ញុំ​សូម​សរសើរ​តម្កើង​ព្រះ‌អម្ចាស់!ខ្ញុំ​សូម​សរសើរ​តម្កើង​ព្រះ‌នាម​ដ៏‌វិសុទ្ធរបស់​ព្រះ‌អង្គ​អស់​ពី​ដួង​ចិត្ត!

2. ខ្ញុំ​សូម​សរសើរ​តម្កើង​ព្រះ‌អម្ចាស់ដោយ​ឥត​ភ្លេច​ពី​កិច្ចការ​ណា​មួយ​ដែល​ព្រះ‌អង្គបាន​ធ្វើ​ដោយ​ព្រះ‌ហឫទ័យ​សប្បុរស​នោះ​ឡើយ!

3. ព្រះ‌អង្គ​បាន​អត់‌ទោស​នូវ​កំហុស​ទាំង​ប៉ុន្មានដែល​ខ្ញុំ​បាន​ប្រព្រឹត្តព្រះ‌អង្គ​ប្រោស​ខ្ញុំ​ឲ្យ​បាន​ជា​ពី​ជំងឺ​គ្រប់​យ៉ាង

4. ព្រះ‌អង្គ​បាន​រំដោះ​ជីវិត​ខ្ញុំ​ឲ្យ​រួច​ពី​រណ្ដៅព្រះ‌អង្គ​តែង​សម្តែង​ព្រះ‌ហឫទ័យ​មេត្តា​ករុណានិង​អាណិត‌អាសូរ​ចំពោះ​ខ្ញុំ​យ៉ាង​បរិបូណ៌

5. ព្រះ‌អង្គ​ប្រទាន​ឲ្យ​ខ្ញុំ​រស់​នៅប្រកប​ដោយ​សុភមង្គលហើយ​ព្រះ‌អង្គ​ប្រទាន​ឲ្យ​ខ្ញុំមាន​កម្លាំង​ឡើង​វិញ​ដូច​សត្វ​ឥន្ទ្រី។

6. ព្រះ‌អម្ចាស់​ប្រព្រឹត្ត​ដោយ​សុចរិតព្រះ‌អង្គ​រក​យុត្តិធម៌​ឲ្យអស់​អ្នក​ដែល​ត្រូវ​គេ​សង្កត់‌សង្កិន។

7. ព្រះ‌អង្គ​បង្ហាញ​ឲ្យ​លោក​ម៉ូសេស្គាល់​គម្រោង‌ការ​របស់​ព្រះ‌អង្គព្រះ‌អង្គ​បង្ហាញ​ឲ្យ​ប្រជា‌ជន​អ៊ីស្រា‌អែលស្គាល់​ស្នា​ព្រះ‌ហស្ដ​ដ៏​អស្ចារ្យ​របស់​ព្រះ‌អង្គ។

8. ព្រះ‌អម្ចាស់​ប្រកប​ដោយ​ព្រះ‌ហឫទ័យអាណិត‌អាសូរ ព្រះ‌អង្គ​តែងតែ​ប្រណី‌សន្ដោសព្រះ‌អង្គ​មាន​ព្រះ‌ហឫទ័យ​អត់‌ធ្មត់ហើយ​ពោរ‌ពេញ​ទៅ​ដោយ​ព្រះ‌ហឫទ័យមេត្តា‌ករុណា។

9. ព្រះ‌អង្គ​មិន​បន្ទោស​ជា‌និច្ច​ជា​កាល​ទេហើយ​ព្រះ‌អង្គ​ក៏​មិន​ព្រះ‌ពិរោធ​រហូត​ដែរ។

ទំនុក‌តម្កើង 103