1. ខ្ញុំសូមសរសើរតម្កើងព្រះអម្ចាស់!ខ្ញុំសូមសរសើរតម្កើងព្រះនាមដ៏វិសុទ្ធរបស់ព្រះអង្គអស់ពីដួងចិត្ត!
2. ខ្ញុំសូមសរសើរតម្កើងព្រះអម្ចាស់ដោយឥតភ្លេចពីកិច្ចការណាមួយដែលព្រះអង្គបានធ្វើដោយព្រះហឫទ័យសប្បុរសនោះឡើយ!
3. ព្រះអង្គបានអត់ទោសនូវកំហុសទាំងប៉ុន្មានដែលខ្ញុំបានប្រព្រឹត្តព្រះអង្គប្រោសខ្ញុំឲ្យបានជាពីជំងឺគ្រប់យ៉ាង
4. ព្រះអង្គបានរំដោះជីវិតខ្ញុំឲ្យរួចពីរណ្ដៅព្រះអង្គតែងសម្តែងព្រះហឫទ័យមេត្តាករុណានិងអាណិតអាសូរចំពោះខ្ញុំយ៉ាងបរិបូណ៌
5. ព្រះអង្គប្រទានឲ្យខ្ញុំរស់នៅប្រកបដោយសុភមង្គលហើយព្រះអង្គប្រទានឲ្យខ្ញុំមានកម្លាំងឡើងវិញដូចសត្វឥន្ទ្រី។
6. ព្រះអម្ចាស់ប្រព្រឹត្តដោយសុចរិតព្រះអង្គរកយុត្តិធម៌ឲ្យអស់អ្នកដែលត្រូវគេសង្កត់សង្កិន។
7. ព្រះអង្គបង្ហាញឲ្យលោកម៉ូសេស្គាល់គម្រោងការរបស់ព្រះអង្គព្រះអង្គបង្ហាញឲ្យប្រជាជនអ៊ីស្រាអែលស្គាល់ស្នាព្រះហស្ដដ៏អស្ចារ្យរបស់ព្រះអង្គ។
8. ព្រះអម្ចាស់ប្រកបដោយព្រះហឫទ័យអាណិតអាសូរ ព្រះអង្គតែងតែប្រណីសន្ដោសព្រះអង្គមានព្រះហឫទ័យអត់ធ្មត់ហើយពោរពេញទៅដោយព្រះហឫទ័យមេត្តាករុណា។
9. ព្រះអង្គមិនបន្ទោសជានិច្ចជាកាលទេហើយព្រះអង្គក៏មិនព្រះពិរោធរហូតដែរ។
10. ព្រះអង្គមិនដាក់ទោសយើងឲ្យសមនឹងអំពើបាបដែលយើងប្រព្រឹត្តនោះឡើយហើយព្រះអង្គក៏មិនឲ្យយើងទទួលទោសសមនឹងកំហុសរបស់យើងនោះដែរ។
11. ផ្ទៃមេឃខ្ពស់ពីផែនដីយ៉ាងណាព្រះហឫទ័យមេត្តាករុណារបស់ព្រះអង្គចំពោះអស់អ្នកដែលគោរពកោតខ្លាចព្រះអង្គក៏ខ្ពស់យ៉ាងនោះដែរ។
12. ទិសខាងកើតនៅឆ្ងាយពីទិសខាងលិចយ៉ាងណាព្រះអង្គក៏ដកកំហុសរបស់យើងចេញឆ្ងាយពីយើងយ៉ាងនោះដែរ។
13. ឪពុកអាណិតអាសូរកូនរបស់ខ្លួនយ៉ាងណា ព្រះអម្ចាស់ក៏អាណិតអាសូរអស់អ្នកដែលគោរពកោតខ្លាចព្រះអង្គយ៉ាងនោះដែរ
14. ដ្បិតព្រះអង្គជ្រាបថាយើងមានដើមកំណើតពីអ្វីគឺព្រះអង្គឥតភ្លេចទេថាមនុស្សយើងមានកំណើតមកពីធូលីដី។
15. ជីវិតមនុស្សយើងប្រៀបបាននឹងស្មៅឬដូចជាផ្កាដែលរីកឡើងនៅទីវាល
16. ពេលណាមានខ្យល់បក់មកវាក៏រុះរោយបាត់អស់ទៅឥតមានទុកស្នាមអ្វីសោះឡើយ។