22. គឺនៅពេលដែលប្រជាជាតិនានាមកជួបជុំគ្នាហើយប្រជាជនពីនគរទាំងឡាយនាំគ្នាគោរពបម្រើព្រះអម្ចាស់។
23. ពេលខ្ញុំនៅពេញកម្លាំងនៅឡើយព្រះអង្គធ្វើឲ្យខ្ញុំទន់ជង្គង់ព្រះអង្គបង្រួញអាយុជីវិតរបស់ខ្ញុំ។
24. ហេតុនេះហើយបានជាខ្ញុំអង្វរព្រះអង្គថា«ឱព្រះនៃទូលបង្គំអើយព្រះអង្គមានព្រះជន្មគង់នៅពីជំនាន់មួយទៅជំនាន់មួយសូមកុំដកជីវិតទូលបង្គំក្នុងពេលដែលទូលបង្គំមិនទាន់ចាស់នៅឡើយ!»។
25. ព្រះអង្គបានបង្កើតផែនដីតាំងពីយូរលង់ណាស់មកហើយហើយផ្ទៃមេឃក៏ជាស្នាព្រះហស្ដរបស់ព្រះអង្គដែរ។
26. ផ្ទៃមេឃ និងផែនដី នឹងវិនាសសូន្យទៅរីឯព្រះអង្គវិញ ព្រះអង្គនៅស្ថិតស្ថេររហូតតទៅផ្ទៃមេឃ និងផែនដី នឹងរិចរឹលទៅដូចសំលៀកបំពាក់ព្រះអង្គនឹងផ្លាស់វាដូចផ្លាស់សំលៀកបំពាក់ហើយវានឹងបាត់សូន្យទៅ។
27. ចំពោះព្រះអង្គវិញ ព្រះអង្គនៅតែដដែលព្រះជន្មាយុរបស់ព្រះអង្គគ្មានទីបញ្ចប់ទេ។
28. កូនចៅយើងខ្ញុំដែលជាអ្នកបម្រើរបស់ព្រះអង្គនឹងរស់នៅដោយសុខសាន្តហើយព្រះអង្គនឹងថែរក្សាកូនចៅរបស់គេរហូតតទៅ។