14. យើងខ្ញុំដែលជាអ្នកបម្រើរបស់ព្រះអង្គយើងខ្ញុំស្រឡាញ់ថ្មរបស់ក្រុងនេះណាស់សូម្បីតែសំណល់បាក់បែករបស់ក្រុងនេះក៏យើងខ្ញុំជាប់ចិត្តដែរ។
15. សូមឲ្យប្រជាជាតិនានាកោតខ្លាចព្រះនាមរបស់ព្រះអម្ចាស់ហើយឲ្យស្ដេចទាំងប៉ុន្មាននៅលើផែនដីកោតខ្លាចសិរីរុងរឿងរបស់ព្រះអង្គ!
16. ពេលព្រះអម្ចាស់សង់ក្រុងស៊ីយ៉ូនឡើងវិញព្រះអង្គនឹងសម្តែងសិរីរុងរឿងឲ្យគេឃើញ។
17. ព្រះអង្គបែរព្រះភ័ក្ត្រទតទៅមនុស្សទុគ៌តព្រះអង្គលែងព្រងើយកន្តើយនឹងពាក្យទូលអង្វររបស់គេទៀតហើយ។
18. ចូរសរសេរសេចក្ដីទាំងនេះទុកឲ្យមនុស្សនៅជំនាន់ក្រោយបានដឹងដើម្បីឲ្យប្រជារាស្ត្រដែលនឹងកកើតឡើងវិញនាំគ្នាសរសើរតម្កើងព្រះអម្ចាស់!
19. ដ្បិតព្រះអង្គទតមើលពីទីសក្ការៈរបស់ព្រះអង្គមក ព្រះអម្ចាស់ទតពីស្ថានបរមសុខមើលមកផែនដី
20. ដើម្បីស្ដាប់សម្រែកថ្ងូររបស់អ្នកដែលជាប់ឃុំឃាំងនិងដើម្បីរំដោះអស់អ្នកដែលគេកាត់ទោសប្រហារជីវិត។
21. ពេលនោះ គេនឹងប្រកាសអំពីព្រះកិត្តិនាមរបស់ព្រះអម្ចាស់នៅក្រុងស៊ីយ៉ូនគេនឹងសរសើរតម្កើងព្រះអង្គនៅក្រុងយេរូសាឡឹម
22. គឺនៅពេលដែលប្រជាជាតិនានាមកជួបជុំគ្នាហើយប្រជាជនពីនគរទាំងឡាយនាំគ្នាគោរពបម្រើព្រះអម្ចាស់។