2. ទូលបង្គំនឹងយកចិត្តទុកដាក់អំពីមាគ៌ាដ៏ទៀងត្រង់។តើដល់ពេលណាទើបព្រះអង្គយាងមករកទូលបង្គំ?ទូលបង្គំនឹងរស់នៅក្នុងគ្រួសាររបស់ទូលបង្គំដោយកាន់ចិត្តទៀងត្រង់។
3. ទូលបង្គំមិនពេញចិត្តនឹងអំពើអាក្រក់ណាមួយជាដាច់ខាតទូលបង្គំមិនចូលចិត្តនឹងអាកប្បកិរិយារបស់អស់អ្នកដែលក្បត់ព្រះអង្គឡើយគឺទូលបង្គំមិនចង់ជាប់ពាក់ព័ន្ធនឹងអាកប្បកិរិយាបែបនេះទេ។
4. ទូលបង្គំមិនទុកឲ្យមនុស្សដែលមានចិត្តវៀចវេរចូលជិតទូលបង្គំបានឡើយហើយទូលបង្គំក៏មិនទាក់ទងនឹងអ្វីៗដែលអាក្រក់ដែរ។
5. ទូលបង្គំនឹងបំបិទមាត់អស់អ្នកដែលនិយាយអាក្រក់ពីក្រោយខ្នងបងប្អូនរបស់ខ្លួនទូលបង្គំនឹងមិនយោគយល់ដល់អស់អ្នកដែលវាយឫកខ្ពស់ហើយមានចិត្តអួតបំប៉ោងនោះឡើយ។
6. ទូលបង្គំនឹងស្វែងរកអស់អ្នកដែលមានចិត្តស្មោះត្រង់នៅក្នុងស្រុកដើម្បីរស់នៅជាមួយទូលបង្គំហើយនរណាដើរតាមមាគ៌ាទៀងត្រង់ទូលបង្គំនឹងឲ្យគេធ្វើជាជំនិតរបស់ទូលបង្គំ។
7. រីឯមនុស្សបោកប្រាស់វិញ ទូលបង្គំមិនអនុញ្ញាតឲ្យរស់នៅក្នុងផ្ទះទូលបង្គំឡើយហើយអ្នកនិយាយកុហកក៏មិនអាចនៅជិតទូលបង្គំបានដែរ។
8. រាល់ព្រឹក ទូលបង្គំបំបិទមាត់មនុស្សអាក្រក់ទាំងប៉ុន្មាននៅក្នុងស្រុកទូលបង្គំដកពួកទុច្ចរិតចេញពីទីក្រុងរបស់ព្រះអម្ចាស់។