1. ទូលបង្គំនឹងច្រៀងរៀបរាប់អំពីព្រះហឫទ័យមេត្តាករុណា និងយុត្តិធម៌ ព្រះអម្ចាស់អើយទូលបង្គំនឹងស្មូត្រទំនុកតម្កើងថ្វាយព្រះអង្គ។
2. ទូលបង្គំនឹងយកចិត្តទុកដាក់អំពីមាគ៌ាដ៏ទៀងត្រង់។តើដល់ពេលណាទើបព្រះអង្គយាងមករកទូលបង្គំ?ទូលបង្គំនឹងរស់នៅក្នុងគ្រួសាររបស់ទូលបង្គំដោយកាន់ចិត្តទៀងត្រង់។
3. ទូលបង្គំមិនពេញចិត្តនឹងអំពើអាក្រក់ណាមួយជាដាច់ខាតទូលបង្គំមិនចូលចិត្តនឹងអាកប្បកិរិយារបស់អស់អ្នកដែលក្បត់ព្រះអង្គឡើយគឺទូលបង្គំមិនចង់ជាប់ពាក់ព័ន្ធនឹងអាកប្បកិរិយាបែបនេះទេ។
4. ទូលបង្គំមិនទុកឲ្យមនុស្សដែលមានចិត្តវៀចវេរចូលជិតទូលបង្គំបានឡើយហើយទូលបង្គំក៏មិនទាក់ទងនឹងអ្វីៗដែលអាក្រក់ដែរ។
5. ទូលបង្គំនឹងបំបិទមាត់អស់អ្នកដែលនិយាយអាក្រក់ពីក្រោយខ្នងបងប្អូនរបស់ខ្លួនទូលបង្គំនឹងមិនយោគយល់ដល់អស់អ្នកដែលវាយឫកខ្ពស់ហើយមានចិត្តអួតបំប៉ោងនោះឡើយ។