2. ចូរគោរពបម្រើព្រះអម្ចាស់ដោយចិត្តរីករាយចូរនាំគ្នាចូលមកជិតព្រះអង្គដោយច្រៀងយ៉ាងសប្បាយ!
3. ចូរដឹងថា ព្រះអម្ចាស់ពិតជាព្រះជាម្ចាស់មែន!ព្រះអង្គបានបង្កើតយើងមកយើងជាប្រជារាស្ដ្ររបស់ព្រះអង្គហើយជាប្រជាជនដែលព្រះអង្គថែរក្សា។
4. ចូរនាំគ្នាចូលតាមទ្វារព្រះដំណាក់របស់ព្រះអង្គដោយអរព្រះគុណចូរនាំគ្នាចូលមកក្នុងព្រះវិហារដោយពាក្យសរសើរតម្កើង!ចូរលើកតម្កើងព្រះអង្គចូរសរសើរតម្កើងព្រះនាមព្រះអង្គ!
5. ដ្បិតព្រះអម្ចាស់មានព្រះហឫទ័យសប្បុរសព្រះហឫទ័យមេត្តាករុណារបស់ព្រះអង្គនៅស្ថិតស្ថេរជានិច្ចហើយព្រះហឫទ័យស្មោះស្ម័គ្ររបស់ព្រះអង្គនៅស្ថិតស្ថេរអស់កល្បជាអង្វែងតរៀងទៅ។