11. មនុស្សពាលគិតក្នុងចិត្តថា«ព្រះជាម្ចាស់មិនចាប់អារម្មណ៍ទេ!ព្រះអង្គបិទព្រះនេត្រទ្រង់មិនទតមើលទាល់តែសោះ!»។
12. ព្រះអម្ចាស់អើយ សូមតើនឡើងបង្ហាញព្រះបារមីរបស់ព្រះអង្គសូមកុំភ្លេចមនុស្សទន់ទាបឡើយ!
13. ហេតុអ្វីបានជាមនុស្សពាលចំអកមើលងាយព្រះជាម្ចាស់?ហេតុអ្វីបានជាគេគិតក្នុងចិត្តថា«ព្រះអង្គនឹងមិនរករឿងអញឡើយ» ដូច្នេះ?
14. ព្រះអម្ចាស់អើយព្រះអង្គពិតជាទតឃើញទុក្ខលំបាកនិងការឈឺចាប់របស់មនុស្សទន់ទាបព្រះអង្គប្រុងនឹងជួយគេជានិច្ចមនុស្សទុគ៌តផ្ញើជីវិតលើព្រះអង្គទាំងស្រុងហើយមានតែព្រះអង្គទេដែលយាងមកជួយសង្គ្រោះជនកំព្រា។
15. សូមព្រះអង្គកាច់បំបាក់ដៃរបស់មនុស្សពាលសូមដាក់ទោសពួកគេ ដើម្បីកុំឲ្យគេប្រព្រឹត្តអំពើពាលតទៅទៀត!។