27. សូមនឹកដល់លោកអប្រាហាំ លោកអ៊ីសាក និងលោកយ៉ាកុប ជាអ្នកបម្រើរបស់ព្រះអង្គ។ សូមកុំដាក់ទោសប្រជាជននេះ ព្រោះតែចិត្តរឹងរូស ចិត្តអាក្រក់ ព្រមទាំងអំពើបាបរបស់ពួកគេឡើយ
28. ក្រែងលោអ្នកស្រុកអេស៊ីបពោលថា ព្រះអម្ចាស់គ្មានអំណាចនឹងនាំប្រជាជននេះចូលទៅក្នុងទឹកដីសន្យាទេ ព្រះអង្គស្អប់ពួកគេបានជាព្រះអង្គនាំពួកគេចេញទៅសម្លាប់នៅវាលរហោស្ថាន។
29. អ្នកទាំងនេះជាប្រជារាស្ដ្ររបស់ព្រះអង្គផ្ទាល់ ព្រះអង្គបាននាំពួកគេចេញមកដោយឫទ្ធានុភាពដ៏ខ្ពង់ខ្ពស់ និងដោយតេជបារមីរបស់ព្រះអង្គ”»។