9. ដូច្នេះ អ្នកត្រូវទទួលស្គាល់ថា មានតែព្រះអម្ចាស់ជាព្រះរបស់អ្នកប៉ុណ្ណោះ ដែលជាព្រះដ៏ពិតប្រាកដ។ ព្រះអង្គគោរពតាមសម្ពន្ធមេត្រី*របស់ព្រះអង្គ ដោយព្រះហឫទ័យស្មោះត្រង់ ហើយសម្តែងព្រះហឫទ័យមេត្តាករុណារហូតដល់មួយពាន់តំណ ចំពោះអស់អ្នកដែលស្រឡាញ់ព្រះអង្គ និងកាន់តាមបទបញ្ជារបស់ព្រះអង្គ។
10. ផ្ទុយទៅវិញ ព្រះអង្គដាក់ទោសអស់អ្នកដែលស្អប់ព្រះអង្គ និងធ្វើឲ្យពួកគេវិនាស ដោយឥតបង្អង់ឡើយ។
11. ដូច្នេះ អ្នកត្រូវកាន់តាមបទបញ្ជា ច្បាប់ និងវិន័យដែលខ្ញុំប្រគល់ឲ្យអ្នកនៅថ្ងៃនេះ ដើម្បីឲ្យអ្នកយកទៅប្រតិបត្តិតាម។