9. ពួកលេវីស្រឡាញ់ព្រះអង្គជាងឪពុកម្ដាយបងប្អូន និងកូនចៅរបស់ខ្លួនទៅទៀតដ្បិតពួកគេកាន់តាមព្រះបន្ទូលរបស់ព្រះអង្គហើយរក្សាសម្ពន្ធមេត្រីរបស់ព្រះអង្គ។
10. ពួកគេបង្រៀនវិន័យរបស់ព្រះអង្គដល់កូនចៅលោកយ៉ាកុបពួកគេបង្រៀនក្រឹត្យវិន័យរបស់ព្រះអង្គដល់កូនចៅអ៊ីស្រាអែលពួកគេដុតគ្រឿងក្រអូបថ្វាយព្រះអង្គហើយថ្វាយតង្វាយទាំងមូលនៅលើអាសនៈរបស់ព្រះអង្គ។
11. ឱព្រះអម្ចាស់អើយសូមប្រទានឲ្យពួកគេមានកម្លាំងសូមប្រទានពរដល់អ្វីៗដែលពួកគេធ្វើ។សូមបំបាក់ចង្កេះអស់អ្នកប្រឆាំងនឹងពួកគេសូមឲ្យអស់អ្នកដែលស្អប់ពួកគេត្រូវបរាជ័យ ងើបលែងរួច!។
12. ចំពោះកូនចៅបេនយ៉ាមីន លោកថ្លែងថា: ព្រះអម្ចាស់ស្រឡាញ់បេនយ៉ាមីនណាស់គេនៅជាមួយព្រះអង្គយ៉ាងកក់ក្ដៅ ព្រះអម្ចាស់ការពារគេជានិច្ចហើយព្រះអង្គគង់នៅជាមួយគេ។
13. ចំពោះកូនចៅលោកយ៉ូសែបលោកម៉ូសេថ្លែងថា: ព្រះអម្ចាស់នឹងប្រទានពរដល់ស្រុករបស់គេភ្លៀង និងសន្សើមធ្លាក់ចុះពីលើមេឃហើយទឹកក៏ផុសចេញពីក្នុងដីមកស្រោចស្រពទឹកដីរបស់គេយ៉ាងបរិបូណ៌។
14. កម្ដៅថ្ងៃធ្វើឲ្យដំណាំដុះឡើងបង្កើតភោគផលយ៉ាងច្រើនរៀងរាល់ខែ។
15. ស្រុករបស់គេមានភ្នំជុំជិតធ្វើឲ្យដីមានជីជាតិល្អគ្រប់ពេលវេលា។
16. ទឹកដីរបស់គេសម្បូណ៌ទៅដោយភោគទ្រព្យធម្មជាតិ។សូមព្រះអង្គដែលគង់នៅក្នុងគុម្ពោតសន្ដោសដល់កូនចៅយ៉ូសែបដែលជាមេដឹកនាំបងប្អូនរបស់ខ្លួន។