8. ចំពោះកុលសម្ព័ន្ធលេវី លោកថ្លែងថា:ព្រះអង្គបានប្រគល់ធូមីម និងយូរីម*ទៅឲ្យកូនចៅលេវីជាអ្នកដែលស្មោះត្រង់នឹងព្រះអង្គបន្ទាប់ពីព្រះអង្គបានល្បងលពួកគេនៅម៉ាសាព្រមទាំងវិនិច្ឆ័យទោសពួកគេនៅមេរីបា។
9. ពួកលេវីស្រឡាញ់ព្រះអង្គជាងឪពុកម្ដាយបងប្អូន និងកូនចៅរបស់ខ្លួនទៅទៀតដ្បិតពួកគេកាន់តាមព្រះបន្ទូលរបស់ព្រះអង្គហើយរក្សាសម្ពន្ធមេត្រីរបស់ព្រះអង្គ។
10. ពួកគេបង្រៀនវិន័យរបស់ព្រះអង្គដល់កូនចៅលោកយ៉ាកុបពួកគេបង្រៀនក្រឹត្យវិន័យរបស់ព្រះអង្គដល់កូនចៅអ៊ីស្រាអែលពួកគេដុតគ្រឿងក្រអូបថ្វាយព្រះអង្គហើយថ្វាយតង្វាយទាំងមូលនៅលើអាសនៈរបស់ព្រះអង្គ។
11. ឱព្រះអម្ចាស់អើយសូមប្រទានឲ្យពួកគេមានកម្លាំងសូមប្រទានពរដល់អ្វីៗដែលពួកគេធ្វើ។សូមបំបាក់ចង្កេះអស់អ្នកប្រឆាំងនឹងពួកគេសូមឲ្យអស់អ្នកដែលស្អប់ពួកគេត្រូវបរាជ័យ ងើបលែងរួច!។
12. ចំពោះកូនចៅបេនយ៉ាមីន លោកថ្លែងថា: ព្រះអម្ចាស់ស្រឡាញ់បេនយ៉ាមីនណាស់គេនៅជាមួយព្រះអង្គយ៉ាងកក់ក្ដៅ ព្រះអម្ចាស់ការពារគេជានិច្ចហើយព្រះអង្គគង់នៅជាមួយគេ។
13. ចំពោះកូនចៅលោកយ៉ូសែបលោកម៉ូសេថ្លែងថា: ព្រះអម្ចាស់នឹងប្រទានពរដល់ស្រុករបស់គេភ្លៀង និងសន្សើមធ្លាក់ចុះពីលើមេឃហើយទឹកក៏ផុសចេញពីក្នុងដីមកស្រោចស្រពទឹកដីរបស់គេយ៉ាងបរិបូណ៌។
14. កម្ដៅថ្ងៃធ្វើឲ្យដំណាំដុះឡើងបង្កើតភោគផលយ៉ាងច្រើនរៀងរាល់ខែ។
15. ស្រុករបស់គេមានភ្នំជុំជិតធ្វើឲ្យដីមានជីជាតិល្អគ្រប់ពេលវេលា។
16. ទឹកដីរបស់គេសម្បូណ៌ទៅដោយភោគទ្រព្យធម្មជាតិ។សូមព្រះអង្គដែលគង់នៅក្នុងគុម្ពោតសន្ដោសដល់កូនចៅយ៉ូសែបដែលជាមេដឹកនាំបងប្អូនរបស់ខ្លួន។
17. កុលសម្ព័ន្ធយ៉ូសែបប្រៀបដូចជាគោបាដែលមានកម្លាំង និងភាពថ្កុំថ្កើងអំណាចរបស់គេខ្លាំងក្លាដូចស្នែងក្របីដែលប្រហារជាតិសាសន៍ទាំងឡាយហើយរុញច្រានជាតិសាសន៍ទាំងនោះរហូតដល់ទីដាច់ស្រយាលនៃផែនដី។ស្នែងម្ខាង គឺអេប្រាអ៊ីមដែលមានគ្នាច្រើនអនេកអនន្តស្នែងម្ខាងទៀត គឺម៉ាណាសេដែលមានគ្នាច្រើនឥតគណនា។
18. ចំពោះកូនចៅសាប់យូឡូន លោកថ្លែងថា:សាប់យូឡូនអើយ ចូរសប្បាយរីករាយនៅពេលអ្នកចេញទៅច្បាំង!រីឯអ៊ីសាខារវិញចូរសប្បាយរីករាយនៅក្នុងជំរំរបស់អ្នក!
19. ពួកគេប្រមូលជាតិសាសន៍នានានៅលើភ្នំនៅទីនោះ ពួកគេនឹងថ្វាយយញ្ញបូជាដ៏សុចរិតដ្បិតពួកគេទទួលភោគផលដ៏បរិបូណ៌ពីសមុទ្រព្រមទាំងកំណប់ដែលស្ថិតនៅក្នុងខ្សាច់។
20. ចំពោះកូនចៅកាដ លោកថ្លែងថា:សូមលើកតម្កើងព្រះអម្ចាស់ ដែលប្រទានឲ្យកាដមានទឹកដីទូលំទូលាយ!កាដសំងំដូចសិង្ហញីសំងំចាំចាប់រំពាដោយហែកពីចុងជើងរហូតដល់ក្បាល។
21. កាដចាប់យកដីមួយចំណែកដ៏ល្អនៅក្នុងស្រុកជាចំណែកសម្រាប់មេដឹកនាំកាដដើរនៅមុខប្រជាជនគេបានសម្រេចតាមគម្រោងការរបស់ព្រះអម្ចាស់ហើយប្រព្រឹត្តចំពោះអ៊ីស្រាអែលតាមវិន័យរបស់ព្រះអង្គ។
22. ចំពោះកូនចៅដាន់ លោកថ្លែងថា:ដាន់ប្រៀបបាននឹងសិង្ហស្ទាវដែលលោតសង្គ្រប់ទៅលើស្រុកបាសាន។
23. ចំពោះកូនចៅណែបថាលី លោកថ្លែងថា:ណែបថាលីទទួលការសន្ដោសនិងព្រះពរដ៏លើសលប់ពីព្រះអម្ចាស់ដូច្នេះ ឲ្យគេវាតទឹកដីទៅទិសខាងលិចនិងទិសខាងត្បូងចុះ!។
24. ចំពោះកូនចៅអេស៊ើរ លោកថ្លែងថា:សូមឲ្យអេស៊ើរបានទទួលពរនៅក្នុងចំណោមកូនចៅលោកយ៉ាកុប!សូមឲ្យបងប្អូនអាណិតស្រឡាញ់គេហើយសូមឲ្យគេមានប្រេងដ៏សម្បូណ៌ហូរហៀរ។
25. រនុកទ្វារធ្វើអំពីដែក និងលង្ហិនផ្ដល់សន្តិសុខឲ្យអេស៊ើរសូមឲ្យកម្លាំងរបស់គេនៅស្ថិតស្ថេរដូចអាយុជីវិតរបស់គេដែរ!។