23. ចំពោះកូនចៅណែបថាលី លោកថ្លែងថា:ណែបថាលីទទួលការសន្ដោសនិងព្រះពរដ៏លើសលប់ពីព្រះអម្ចាស់ដូច្នេះ ឲ្យគេវាតទឹកដីទៅទិសខាងលិចនិងទិសខាងត្បូងចុះ!។
24. ចំពោះកូនចៅអេស៊ើរ លោកថ្លែងថា:សូមឲ្យអេស៊ើរបានទទួលពរនៅក្នុងចំណោមកូនចៅលោកយ៉ាកុប!សូមឲ្យបងប្អូនអាណិតស្រឡាញ់គេហើយសូមឲ្យគេមានប្រេងដ៏សម្បូណ៌ហូរហៀរ។
25. រនុកទ្វារធ្វើអំពីដែក និងលង្ហិនផ្ដល់សន្តិសុខឲ្យអេស៊ើរសូមឲ្យកម្លាំងរបស់គេនៅស្ថិតស្ថេរដូចអាយុជីវិតរបស់គេដែរ!។
26. យេស៊ូរូនអើយ គ្មានព្រះណាអាចផ្ទឹមស្មើនឹងព្រះរបស់អ្នកឡើយព្រះអង្គយាងកាត់ផ្ទៃមេឃ មកសង្គ្រោះអ្នកដោយគង់យ៉ាងរុងរឿងនៅលើពពក*។
27. ព្រះអង្គជាជម្រករបស់អ្នក តាំងពីដើមរៀងមកព្រះហស្ដរបស់ព្រះអង្គទ្រអ្នកជានិច្ចព្រះអង្គដេញខ្មាំងសត្រូវចេញពីមុខអ្នកហើយបញ្ជាឲ្យអ្នកប្រល័យពួកគេ។
28. អ៊ីស្រាអែលរស់នៅយ៉ាងសុខសាន្តកូនចៅរបស់លោកយ៉ាកុបស្ថិតនៅដាច់ពីគេនៅក្នុងស្រុកដែលសម្បូណ៌ទៅដោយស្រូវ និងស្រាទំពាំងបាយជូរថ្មីព្រមទាំងមានសន្សើមធ្លាក់ពីលើមេឃយ៉ាងបរិបូណ៌។
29. អ៊ីស្រាអែលអើយ អ្នកមានសុភមង្គលហើយគ្មានជាតិសាសន៍ណាដែលព្រះអម្ចាស់សង្គ្រោះដូចព្រះអង្គសង្គ្រោះអ្នកឡើយព្រះអង្គជាខែលការពារអ្នក និងជាដាវដែលផ្ដល់ឲ្យអ្នកមានជ័យជំនះ។ខ្មាំងសត្រូវបរាជ័យនៅចំពោះមុខអ្នកហើយអ្នកនឹងជាន់កម្ទេចទីសក្ការៈរបស់ពួកគេដែលនៅតាមទួលខ្ពស់ៗ»។