ទុតិយ‌កថា 33:20-27 Khmer Standard Version (KHSV)

20. ចំពោះ​កូន​ចៅ​កាដ លោក​ថ្លែង​ថា:សូម​លើក​តម្កើង​ព្រះ‌អម្ចាស់ ដែល​ប្រទានឲ្យ​កាដ​មាន​ទឹក​ដី​ទូលំ‌ទូលាយ!កាដ​សំងំ​ដូច​សិង្ហ​ញី​សំងំ​ចាំ​ចាប់​រំពាដោយ​ហែក​ពី​ចុង​ជើង​រហូត​ដល់​ក្បាល។

21. កាដ​ចាប់​យក​ដី​មួយ​ចំណែក​ដ៏​ល្អ​នៅ​ក្នុង​ស្រុកជា​ចំណែក​សម្រាប់​មេ​ដឹក​នាំកាដ​ដើរ​នៅ​មុខ​ប្រជា‌ជនគេ​បាន​សម្រេច​តាម​គម្រោង‌ការ​របស់​ព្រះ‌អម្ចាស់ហើយ​ប្រព្រឹត្ត​ចំពោះ​អ៊ីស្រា‌អែលតាម​វិន័យ​របស់​ព្រះ‌អង្គ។

22. ចំពោះ​កូន​ចៅ​ដាន់ លោក​ថ្លែង​ថា:ដាន់​ប្រៀប​បាន​នឹង​សិង្ហ​ស្ទាវដែល​លោត​សង្គ្រប់​ទៅ​លើ​ស្រុក​បាសាន។

23. ចំពោះ​កូន​ចៅ​ណែប‌ថាលី លោក​ថ្លែង​ថា:ណែប‌ថាលី​ទទួល​ការ​សន្ដោសនិង​ព្រះ‌ពរ​ដ៏​លើស‌លប់​ពី​ព្រះ‌អម្ចាស់ដូច្នេះ ឲ្យ​គេ​វាត​ទឹក​ដី​ទៅ​ទិស​ខាង​លិចនិង​ទិស​ខាង​ត្បូង​ចុះ!។

24. ចំពោះ​កូន​ចៅ​អេ‌ស៊ើរ លោក​ថ្លែង​ថា:សូម​ឲ្យ​អេ‌ស៊ើរ​បាន​ទទួល​ពរ​នៅ​ក្នុង​ចំណោមកូន​ចៅ​លោក​យ៉ាកុប!សូម​ឲ្យ​បង‌ប្អូន​អាណិត​ស្រឡាញ់​គេហើយ​សូម​ឲ្យ​គេ​មាន​ប្រេង​ដ៏​សម្បូណ៌​ហូរ‌ហៀរ។

25. រនុក​ទ្វារ​ធ្វើ​អំពី​ដែក និង​លង្ហិនផ្ដល់​សន្តិ‌សុខ​ឲ្យ​អេ‌ស៊ើរសូម​ឲ្យ​កម្លាំង​របស់​គេ​នៅ​ស្ថិត‌ស្ថេរដូច​អាយុ​ជីវិត​របស់​គេ​ដែរ!។

26. យេស៊ូ‌រូន​អើយ គ្មាន​ព្រះ​ណា​អាច​ផ្ទឹម​ស្មើនឹង​ព្រះ​របស់​អ្នក​ឡើយព្រះ‌អង្គ​យាង​កាត់​ផ្ទៃ​មេឃ មក​សង្គ្រោះ​អ្នកដោយ​គង់​យ៉ាង​រុងរឿង​នៅ​លើ​ពពក*។

27. ព្រះ‌អង្គ​ជា​ជម្រក​របស់​អ្នក តាំង​ពី​ដើម​រៀង​មកព្រះ‌ហស្ដ​របស់​ព្រះ‌អង្គ​ទ្រ​អ្នក​ជា‌និច្ចព្រះ‌អង្គ​ដេញ​ខ្មាំង​សត្រូវ​ចេញ​ពី​មុខ​អ្នកហើយ​បញ្ជា​ឲ្យ​អ្នក​ប្រល័យ​ពួក​គេ។

ទុតិយ‌កថា 33